ខឹង​ហៅ​ស្រី​ស្នេហ៍​មិន​ទៅ​ដេក​ជាមួយ​ខ្លួន​, ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ផ្អើល​ដល់ សមត្ថកិច្ច​ទាំង​កណ្តាល​អា​ធ្រា​ត​

01-February-2016 | ដោយ ម៉ែន កំសត់

​ភ្នំពេញ​៖ បុរស​ម្នាក់​ខឹង​និង​ស្រី​ស្នេហ៍​របស់ខ្លួន ដែល​ហៅ​ទៅ​ដេក​ជាមួយ​មិន​ទៅបាន​, ដក​កាំភ្លើងខ្លី​ពី​ច​ង្គេះ​បាញ់​គំរាម​មួយ​គ្រាប់ បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ទាំងយប់ ហើយ​ហេតុ​ការ​ណ៌​បាញ់​បង្ក​ជាការ​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅ​ខាងជើង​វត្ត​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​។​

​បើ​យោងតាមសំដី​អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់ថា មុន​កើតហេតុ​គេ​បានឃើញ​គូសង្សារ​មួយគូ បាន​អង្គុយ​លើ​ម៉ូតូ​ឈ្លោះ​គ្នា មួយសន្ទុះ​លុះ​ក្រោយមក​បន្ទាប់ពី​ឈប់​ឈ្លោះ​គ្នា​ខាង​ប្រុស​ក៏បាន​ហៅ​នារី ដែលជា​សង្សារ​ទៅ​គេង​នៅផ្ទះ​សំណាក់​ជាមួយ តែ​នារី​ជា​សង្សារ​បានប្រកែក​មិន​ព្រមទៅ ទើប​ធ្វើ​ឲ្យ​បុរស​ដែលជា​សង្សារ​មានការ​ខឹងសម្បារ ក៏បាន​ដក​កាំភ្លើងខ្លី​ពី​ច​ង្គេះ​បាញ់​គំរាម​មួយ​គ្រាប់​បង្ក​ជាការ​ភ្ញាក់ផ្អើល​តែម្តង ។​
​សាក្សី​បាន​បន្តទៀតថា បន្ទាប់ពី​បាញ់​ហើយ​បុរស​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ចេញពី​កន្លែងកើតហេតុ​ទៅ​ចោល​នារី​ជា​សង្សារ បាត់ស្រមោល​ដោយ បន្សល់ទុក​នៅតែ​សំបក​កា​ទុ​ស្ស​មួយ​គ្រាប់​តែប៉ុណ្ណោះ ដើម្បីអោយ​សមត្ថកិច្ច​មើល​លេង​៕

ចំនួនអ្នកទស្សនា

    19629977

  • ថ្ងៃនេះ1321
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20171
  • ខែនេះ66271
  • ឆ្នាំនេះ402531
  • សរុប19629977