ភ្នំពេញ៖ កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រថ្ងៃទី០១ខែកុម្ភះឆ្នាំ២០១៦ យុវជន ម្នាក់មិនស្គាល់អត្តសញ្ញាណ បានហៅម៉ូតូឌុបជិះពីស្ពានអាកាស៧ មករាខណ្ឌមានជ័យ មកដល់់ផ្លូវលំចូលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីយុវជននេះបានជិះម៉ូតូឌុប ធ្វើដំណើរពីស្ពាន៧មករាតម្រង់ទៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ហើយឲ្យឈប់ដើម្បីខ្លួនសុំរកកន្លែង បត់ជើងតូច តែម្ចាស់ម៉ូតូក៏បានព្រមឈប់តាមការស្នើសុំនៅក្បែរច្រកចូលភូមិឬស្សីរំពេច!នោះស្រាប់តែយុវជនបានយកខ្សែលីឡុងតាន់ទៅរឹតនឹងកម្ចាស់ម៉ូតូឌុបដែលកំពុងឈប់នៅក្បែរច្រកចូលភូមិឬស្សី ប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសំរេច ត្រូវជួបនិងកំលាំងល្បាតនគរបាល សង្កាត់ស្ទឹងមានជ័យ កំពុងចុះប្រតិបត្តិការធ្វើឲ្យផ្អើលឈូរឆរ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច ក្របួចជាប់និងចាប់បាន បច្ចុប្បន្ន កំពង់ធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕