នគរបាល​ខ្មែរ​​​​​​​​​​​​​​​​ ​ចាប់ខ្លួន​មេក្លោង​គ្រឿងញៀន​មកពី​ឡាវ ៥​នាក់ ដកហូត​ថ្នាំ ២០០០០​គ្រាប់​

02-February-2016 | ដោយ ពល រាជសី

​ស្ទឹងត្រែង​៖ នៅ​ល្ងាច​ថ្ងៃទី​១ ខែកុម្ភ​: ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​ប្រចាំការ​នៅ BLO ត្រពាំង​គ្រៀល និង​ណង​ណុ​ក​ឃាន​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ បាន​សហការគ្នា បើក​ប្រតិបត្តិ​ការបង្ក្រាប និង​ចាប់ខ្លួន​ជនជាតិ​ឡាវ​៥​នាក់ ជា​មេ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ហើយ​តែងតែ​ធ្វើ​សកម្មភាព នាំយក​គ្រឿងញៀន ពី​ឡាវ​មក​លក់​និង​ចែកចាយ​នៅតាម​តំបន់​មួយចំនួន​នៅ​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ។​

​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ កម្លាំង​នគរបាល​បាន ដកហូត​ម៉េ​តំ​ហ្វេ​តា​មីន WY ២០០០០​គ្រាប់ រថយន្ត​២​គ្រឿង និង​អាវុធខ្លី​២​ដើម​ផងដែរ​។

​លោក​បន្តថា ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ បាន​កម្លាំង​នគរបាល​របស់​យើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ធ្វើការ​ស្រាវជ្រាវ ប៉ុន្តែ​ពេល​ចុះ​ស្រាវជ្រាវ​នោះ ជនសង្ស័យ​ទាំង​៥​នាក់​នោះ មិន​ព្រម មក​ដី​កម្ពុជា​ទេ ដូច្នេះ​យើង​ក៏​សុំ​កិច្ចសហការ​ជាមួយ​កម្លាំង​BLO​ឡាវ​ចាប់ខ្លួនបាន​តែម្តង​។​

​ក្រោយ​ការចាប់ខ្លួន មេ​ជួញដូរ​គ្រឿងញៀន​ទាំង​៥​នាក់ ព្រមទាំង​វត្ថុតាង យើង​បានប្រគល់ ទៅ​ឲ្យ​ភាគី​ឡាវ​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​៕​

ចំនួនអ្នកទស្សនា

    19630177

  • ថ្ងៃនេះ1521
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20371
  • ខែនេះ66471
  • ឆ្នាំនេះ402731
  • សរុប19630177