បង្ក្រាប​គ្រឿងញៀន នៅផ្ទះ​សំណាក់ «​ម៉ា​រី​សំណាង​» ឃាត់​ជនសង្ស័យ ៨​នាក់​

02-February-2016 | ដោយ ពល រាជសី

​មណ្ឌលគិរី ៖ នៅ​ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ក្រោម​បញ្ជា​ផ្ទាល់​ពី​សំណាក់​ស្នងការ នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍ តូច យ៉ុ​ន ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បានធ្វើការ​ឡោមព័ទ្ធ និង​ចូល​បង្ក្រាប​ករណី​គ្រឿងញៀន នៅផ្ទះ​សំណាក់​មួយ​ក្នុង​ក្រុង​សែន​មនោ​រម្យ​យីហោ «​ម៉ា​រី​សំណាង​» ដោយ​ឃាត់​ជនសង្ស័យ ៨​នាក់​។​

​លោក ម៉ី អាន ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ដែល​ដឹកនាំ​កម្លាំង​ចុះ បង្ក្រាប​ករណី គ្រឿងញៀន​នេះ​បាន​ថ្លែងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ស្តីអំពី​ករណី​ខាងលើ​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្តែង និង​វត្ថុតាង​មួយចំនួន​។​

​លោក ឡេវ ប៉ុន នាយរង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ប្រាប់ថា ជនសង្ស័យ​ដែល​ត្រូវ សមត្ថកិច្ច​ឃាត់ខ្លួន មាន​ចំនួន​៨​នាក់ ស្រី​ចំនួន​៥​នាក់ និង​ប្រុស​៣​នាក់ ក្នុងនោះ មាន​មេការ​ផ្ទះសំណាក់​ម្នាក់​ផងដែរ​។ ក្រោយ​ចាប់ខ្លួន​សម្រាប់​ជនសង្ស័យ ទាំងអស់​ត្រូវបាន​នាំខ្លួន ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​បន្តទៀត​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    19629977

  • ថ្ងៃនេះ1321
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20171
  • ខែនេះ66271
  • ឆ្នាំនេះ402531
  • សរុប19629977