អ្នកបើករថយន្ត​សាំ​យ៉ុង លឿន​ពេក​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ MSX បណ្តាល​ឲ្យ​ស្លាប់ និង​របួស​២​នាក់ នៅតាម​ផ្លូវជាតិ​លេខ​៦

02-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ខណៈដែល​មិត្តភក្តិ​ម្នាក់ទៀត រងរបួស​ធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​សាំ​យ៉ុង មួយគ្រឿង​ដែល​បើក ច្រាស់ទិស​គ្នា​ជាមួយ​ម៉ូតូ បាន​បុក​ពេញទំហឹង​នៅ​ម្តុំ​ស្ពាន​លេខ​២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិតក្នុង​ភូ​មូ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នា​ម៉ោង​៧​និង​៤០​នាទី យប់​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​មួយរូប បាន​ប្រាប់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង ខាងលើនេះ បាន​បណ្តាល ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងរបួស​នេះ គឺ​កើតឡើង​ដោយសារ បុរស​ម្នាក់ បើករថយន្ត សាំ​យ៉ុង​ពណ៌​ស​មួយគ្រឿង តាមផ្លូវ​ជាតិ​លេខ​៦​អានេះ ក្នុង​ល្បឿន យ៉ាង​លឿន​លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៏មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX មកដល់​ដែរ​ក៏​ធ្វើ​ឲ្យ​រថយន្ត និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​កន្លែង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ក្រោយពី​បុក​ហើយ អ្នកបើកបរ​រថយន្ត បាន​បើកទ្វា​រួច​រត់គេចខ្លួន ចេញទៅ​បាត់​ដោយ​បន្សល់ទុក​តែ​អ្នកស្លាប់​និង​របួស​នៅ​កន្លែងកើតហេតុ រួមជាមួយ​រថយន្ត និង​ម៉ូតូ​ដែល​ខូចខាត នៅ​កន្លែង​បង្ក​តែប៉ុណ្ណោះ​។​

​ជា​ចុងក្រោយ អ្នករងរបួស​ត្រូវបាន​ប​ញ្ជួ​ន ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​អាយុជីវិត​ចំណែក​អ្នកស្លាប់​ត្រូវ បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រឺ​ឯ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​ខាង​ជំនាញ ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សារ​ទុក នៅ​ការិយាល័យ​ចរាចរ​ណ៌​ក្រុង ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕

ចំនួនអ្នកទស្សនា

    19629027

  • ថ្ងៃនេះ371
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19221
  • ខែនេះ65321
  • ឆ្នាំនេះ401581
  • សរុប19629027