ត្បូងឃ្មុំ ៖ នៅថ្ងៃទី ០១ខែកុម្ភៈឆ្នាំ២០១៦ វេលាម៉ោង១៣ និង៣០នាទី នៅចំណុចគីឡូម៉ែត្រលេខ៤៦ ភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ បានឃាត់មុខសញ្ញាជនសង្ស័យ ចំនួន ២នាក់ ជិះម៉ូតូម៉ាកវេវឆ្លាម ពណ៌ស្លែ១គ្រឿង ។១-ឈ្មោះ ឈុន សេងគ្រី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ២-ឈ្មោះ ណេង ធីម ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចត្រួតពិនិត្យឃើញម្ស៉ៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ១កញ្ចប់ និងឧបករណ៍វេចខ្ចប់មួយចំនួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕