បុរស​ម្នាក់​ព្យាយាម​លេបថ្នាំ​ធ្វើអត្តឃាត​២​ដង តែ​មិន​សម្រេច លើក​ទី​៣​ចងក​ស្លាប់ ទុក​ប្រពន្ធ​ឲ្យ​នៅ​ម្នាក់ឯង​

02-February-2016 | ដោយ ប៊ុនឆាយ

ភ្នំពេញ​៖ កម្មករសំណង់​ម្នាក់ បាន​ព្យាយាម​គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង ជាច្រើនលើក​ច្រើនសា​រណា​ស់មក​ហើយ រហូត​ព្យាយាម​ទាល់តែ​បានសម្រេច ក្រោយពី​ផឹកស៊ី​ស្រវឹង​ជោគជាំ រួច​ទៅ​ចងក​សម្លាប់ខ្លួន នៅក្នុង​រោង​ដេក​ការដ្ឋាន​សំណង់​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន មក​ត្រួតពិនិត្យ​នៅវេលា​ម៉ោង​០៥​និង​០០​នាទី ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ ២០១៦ តាមផ្លូវ​បេតុង ក្រុម​១៣ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​ជនរងគ្រោះ​ឈ្មោះ នួន សុរ​យា អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ ប្រពន្ធ​ឈ្មោះ មាន ខ្មៅ អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​កម្ម​ការិនី ពួក​គ​ទាំង​២​នាក់ បាន​រៀប​អាពាហ៍ពិពាហ៍​តាំងពី​ឆ្នាំ​២០១០ និង​មិនមាន​កូនចៅ​ជាមួយគ្នា​ទេ ព្រមទាំង​មាន​ស្រុកកំណើត​នៅ ភូមិ​ស្រះ​តា​អឹម ឃុំ​អង្គរ ស្រុក​មេសាង ខេត្តព្រៃវែង​។ ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​នៅ​ល្ងាច​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ត្រី​ជា​ប្រពន្ធ​បានចេញ​ពី​រោងចក្រ មកដល់​ការដ្ឋាន​សំណង់ ដែលជា​កន្លែង​ស្នាក់នៅ បានឃើញ​ប្ដី​របស់ខ្លួន​ចេញ ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ដែលជា​កម្មករសំណង់​ដូចគ្នា រហូតដល់​ម៉ោង​ជិត​០៧​យប់ ទើប​ត្រឡប់មកវិញ ដោយ​ស្រវឹង​ជោគជាំ និង​បាន​ទាស់សម្ដី​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច ហើយក៏​នាំគ្នា​ចូលដេក​អស់​ទៅ​។​

​លុះ​ព្រឹ​ឡើង​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ត្រី​ជា​ប្រពន្ធ​បាន​ក្រោក​ឡើង ដើម្បី​ទៅ​បត់ជើងតូច​ក៏​ឃើញ​ប្ដី​របស់ខ្លួន បាន​ចងក នៅ​និង​ធ្នឹម​រោង​ដេក ស្លាប់បាត់​បង់ជីវិត​ទៅ​ហើយ​។ ស្ត្រី​ជា​ប្រពន្ធ​បាន​បន្តទៀតថា ប្ដី​របស់គាត់​បាន​ព្យាយាម​លេបថ្នាំ ធ្វើអត្តឃាត​មួយដង​ទៅ​ពី​ដង​រួចមកហើយ ប៉ុន្តែ​មិនបាន​សម្រេច​ដោយ​ជួយសង្គ្រោះ​ទាន់​។ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន បានមក​អន្តរាគមន៍ ត្រួត​ជុំវិញ​ទីតាំង​កើតហេតុ និង​ពិនិត្យ​សាកសព​ព្រមទាំង មាន​រៀបរាប់​ឲ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ ទើប​សមត្ថកិច្ច​ហាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​ចងក សម្លាប់ខ្លួន​ពិតប្រាកដ​មែន ដោយ​សាកសព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ នៅឯ​ស្រុកកំណើត​ខេត្តព្រៃវែង តាម​ប្រពៃណី​រួចរាល់​៕​

 

ប្រភពៈ freshnews

ចំនួនអ្នកទស្សនា

    19629607

  • ថ្ងៃនេះ951
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19801
  • ខែនេះ65901
  • ឆ្នាំនេះ402161
  • សរុប19629607