យុវជន​២​នាក់ បើកឆាក​ប្រ​យុ​ទ្ឋ​កាប់​គ្នា​ផ្អើល​ក្រុង​ប៉ោយប៉ែត រឿង​ដណ្តើម​ម៉ូយ​តាក់ស៊ី​

02-February-2016 | ដោយ ប៊ុនឆាយ

បន្ទាយមានជ័យ​៖ យុវជន​២​នាក់ ក្រោយពី​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ​ករ ក៏​ឈានដល់​ការប្រកួត​ក្បាច់គុណ​ប្រដាប់​ដោយ​កាំបិត ផ្អើល​ប្រជាពលរដ្ឋ ទីបញ្ចប់​អ្នកឈ្នះ​គេចខ្លួន អ្នកចាញ់​ចូល​ពេទ្យ​។ ករណីនេះ​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃទី​០១ កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សា​រ៉ា ស្ថិត​ក្នុងភូមិ​-​សង្កាត់ និង​ក្រុង​ប៉ោយប៉ែត​។​

​ប្រភពពី​អ្នកឃើញ​ហេតុការណ៍​ឲ្យ​ដឹងថា មុន​កើតហេតុ​យុវជន​ទាំង​២​នាក់​បាន​ឈរ​ប្រកែក​គ្នា​តឹងសរសៃករ រឿង​ដណ្តើម​ម៉ូយ​តាក់ស៊ី លុះ​ក្រោយមក​ក៏​ឈានដល់​ស្នៀត​កាប់​ចាក់ ផ្អើល​ប្រជាពលរដ្ឋ ទីបញ្ចប់​ភាគី​ម្ខាង​ត្រូវបាន​ភាគី​ម្ខាង​ទៀត​កាប់​ចំក្បាល​ហូរឈាម​ស្រោច​ខ្លួន រត់​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ចំណែក​ភាគី​បង្ក​បាន​រត់គេចខ្លួន​បាត់​ទាំង​ស្រមោល ដោយ​ពុំមាន​ការរំខាន​ដល់​សមត្ថកិច្ច​នោះទេ​៕

 

 

​ប្រភពៈ​ ann

ចំនួនអ្នកទស្សនា

    19630577

  • ថ្ងៃនេះ1921
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20771
  • ខែនេះ66871
  • ឆ្នាំនេះ403131
  • សរុប19630577