អ្នករកស៊ី​លក់​ខោអាវ​នៅ​ផ្សារ​អូរឫស្សី ចេញពី​ជប់លៀង​បើករថយន្ត​បុក​បង្គោល​ភ្លើង រងរបួស​ធ្ងន់​ស្រាល​៥​នាក់​

03-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ មនុស្ស​៥​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៌​មួយ ដែល​បាន​កើតឡើង​នៅ​ម៉ោង​១១និង០០​នាទី​យប់​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ តាមផ្លូវ​លេខ​២៥៣ ត្រង់​មុខ​សាលាបឋមសិក្សា​ទឹកល្អក់ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។​

​បើតាម​សំដី​នារី​ដែល​រងគ្រោះ​ម្នាក់ ស្ថិតនៅក្នុង​ហេតុ​ការ​ណ៌៍គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបនាង​រួម និង​គ្រួសារ​របស់​ថៅកែ​៤​នាក់​ទៀត បាន​ជិះ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​៖ 2U-8685 បើកបរ​ដោយ​បុរស ដែលជា​ថៅកែ​ម្នាក់ និង​មាន​អ្នករួមដំណើរ​៤​នាក់​ទៀត​ដែលមាន​ស្រី មាន​ប្រុស បាន​ចេញពី​កម្មវិធី​ជប់លៀង​មួយ លុះដល់​ពេលយប់​ជ្រៅ​ក៏បាន​នាំគ្នា ត្រឡប់មកផ្ទះ​វិញ ដោយ​បើករថយន្ត​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៣ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មកដល់​ចំនុចកើតហេតុ ដោយសារ​មាន​ផ្លូវបំបែក ធ្វើ​ឲ្យ​ថៅកែ​ដែល​បើកបរ​រថយន្ត គេច​មិនទាន់បាន​បើក​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់ និង​ស្រាល​៥​នាក់​តែម្តង រឺ​ឯ​រថយន្ត និង​បង្គោល​ភ្លើង​ត្រូវបាន​ខូចខាត​យ៉ាងដំណំ​ផងដែរ​។​

ចំណែក​អ្នករងរបួស​ទាំង​៥​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​នាំគ្នា យក​ចេញពី​រថយន្ត​ដើម្បី​យកទៅ​សង្គ្រោះ​អាយុជីវិត​ផងដែរ​។ ក្រោយ​កើតហេតុ​រថយន្ត​ត្រូវបាន​ខាង​ជំនាញ​ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរ​បាន រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

 










ចំនួនអ្នកទស្សនា

    19630677

  • ថ្ងៃនេះ2021
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20871
  • ខែនេះ66971
  • ឆ្នាំនេះ403231
  • សរុប19630677