នគរបាល​ខណ្ឌ​ជ្រោយចង្វារ បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​៩​នាក់ និង​ថ្នាំ​៥​កញ្ចប់

03-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ ជនសង្ស័យ​៩​នាក់​ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌ​ជ្រោយចង្វារ និង នគរបាល​ប៉ុស្ដិ៍​ជ្រោយចង្វារ​ឃាត់ខ្លួន និង​រកឃើញ​គ្រឿងញៀន ចំនួន​៥​កញ្ចប់ នៅ ល្ងាច​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទល់មុខ​វត្ត​គៀន​ឃ្លាំង ក្រុម​៣ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​ជន​ត្រូវ​សង្ស័យ​ទាំង​៩​នាក់​រួមមាន ទី​១. ឈ្មោះ ណេ​ត លា​រ៉េត អាយុ​២៤​ឆ្នាំ មានមុខរ​បរជាកសិក​រ​ស្នាក់នៅ ភូមិ​កំពង់​ដំរី ឃុំ​ព្រែ​កតា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី​២. ឈ្មោះ លី ឈាង​ម៉េង អាយុ​១៩​ឆ្នាំ ជា​និស្សិត ស្នាក់នៅ ភូមិ​បឹង​ក្រចាប់​ជើង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ទី​៣. ឈ្មោះ ថា វុទ្ធី អាយុ​២០​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់ ស្នាក់នៅ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ទី​៤. ឈ្មោះ ហែម ទូច អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ទី​៥. ឈ្មោះ ឆាយ ម៉េង​ធាន អាយុ​២០​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៦. ឈ្មោះ សោម សុវណ្ណារិទ្ធ អាយុ​២៣​ឆ្នាំ ជា​និស្សិត​ស្នាក់នៅ ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ទី​៧. ឈ្មោះ ម៉ិច មករា អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ស្នាក់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​៨. ឈ្មោះ ហេង បញ្ញា អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ឡាន ស្នាក់នៅ​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​ទី​៩. ឈ្មោះ យ៉េន លី​ហ៊ៅ អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ។​​

អធិការ​ង​ខណ្ឌជ្រោយចង្វារ ទទួល​ផែន​ព្រហ្មទណ្ឌ​លោក ឯក សេរី​វុ​ធ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ផែនការ​ពី អធិការនគរបាល​ខ​ណ្ឌ​ជ្រោយចង្វារ លោក សៀម សុត្ថា​វុ​ធ បានដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍ និង​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ផ្សេងៗ ក្នុង​មូលដ្ឋាន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​នោះ កម្លាំង​របស់លោក ក៏បាន​ប្រទះឃើញ​យុវជន​ជិះ​ម៉ូតូ​៤​គ្រឿង​មាន​បក្ខពួក​៩​នាក់ ជិះ​ឆ្លងកាត់​។ ពេលនោះ ដោយ​កម្លាំង​សមត្ថកិច្ច​មានការ​សង្ស័យ ក៏បាន​ឃាត់​ឆែកឆេរ​រកឃើញ​ថ្នាំ​ក្រាម​ស​ថ្លា ជា​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥​កញ្ចប់​ថង់​តូច ដែល​ក្រុមយុវជន​ទាំងនោះ បាន​រក្សា​ទុប​ម្រុ​ង​ធ្វើ​សកម្មភាព​ប្រើប្រាស់​។

បច្ចុប្បន្ន​ក្រុមយុវជន​ទាំង​៩​នាក់ រួម​និង​វត្ថុតាង​កំពុងសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​រៀបចំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ចំនួនអ្នកទស្សនា

    19630757

  • ថ្ងៃនេះ2101
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20951
  • ខែនេះ67051
  • ឆ្នាំនេះ403311
  • សរុប19630757