ឃាតក​សម្លាប់​ជនរងគ្រោះ ពេល​រកឃើញ​នៅសល់តែ​គ្រោងឆ្អឹង នៅ​ស្រុក​កណ្តាលស្ទឹង ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ហើយ

03-February-2016 | ដោយ មែន កំសត់

​​កណ្តាល​៖ ត្រឹម​រយ​:​ពេល ០២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រទះឃើញ សាកសព រលួយ សល់​គ្រោងឆ្អឹង ដែល​ត្រូវបាន​ឃាតក យក​សព​ប្លុង់​ចោល នៅក្នុង​ព្រៃ ស្ថិតនៅ​ចំណុច​ព្រៃ​ឫស្សី នៅ​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង កាលពី​ថ្ងៃ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ ឥឡូវនេះ​ឃាតក​ម្នាក់ ក្នុងចំណោម ០២​នាក់ ដែល​បានធ្វើ​សកម្មភាព ត្រូវបាន​ចាប់ខ្លួនបាន​ហើយ នៅ​ល្ងាច​ថ្ងៃទី​១ ខែកុម្ភ​: ឆ្នាំ​២០១៦​។​

​មន្ត្រីនគរបាល​ខេត្តកណ្តាល បាន​ប្រាប់ នៅ​ព្រឹក​ថ្ងៃទី​២ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​នោះ មានឈ្មោះ សេង ប៊ុនលី អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​កុក​ទឹល ឃុំ​ត្បែង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​មុខរបរ កសិករ​។​

​សម្រាប់​មូលហេតុ​វិញ ត្រូវបាន​មន្ត្រីនគរបាល​ខេត្តកណ្តាល រៀបរាប់ថា​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនរងគ្រោះ បាន​ចេញពីផ្ទះ​ដោយ​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ 2015 ពាក់​ស្លាក​លេខ ភ្នំពេញ​1CY-4497 ទៅ​ដើរលេង​បុណ្យអុំទូក បន្ទាប់មក​ជនរងគ្រោះ​បាន បាត់​ដំណឹង​រហូត ជាមួយនិង​ម៉ូតូ​។​

​លុះដល់​វេលា​ម៉ោង ១១:៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​ប្រជាពលរដ្ឋ​ដើរ រក​អុស​បាន ប្រទះឃើញ​សាកសព​ស្អុយ រលួយ​នៅក្នុង​ព្រៃ​ឬ​ស្សី ចម្ងាយ​ប្រហែល​150​ម៉ែត្រ ពី​ផ្លូវលំ​ទៅ កន្លែង​សព​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​បើក​ការ​សើ​ុ​ប​អង្កេត​រហូត​ឈានដល់​កណ​ត់​មុខសញ្ញា​នឹង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​០២​នាក់​គឺ​ឈ្មោះ ប៉ាត់ តុល អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ខេត្តតាកែវ មុខរបរ កម្មករសំណង់ (​ត្រូវជា​មិត្ត​ភ​ក្រ័​ជនរងគ្រោះ ធ្លាប់​ដើរលេង​និង​ជក់​ថ្នាំញៀន​ជាមួយគ្នា​)​។​
​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​ឈ្មោះ សេង ប៊ុនលី បាន​ជិៈ​ម៉ូតូ​ម៉ាក​ខាងលើ​តែម្នាក់ឯង​ទៅរក​ខ្លួន នៅ​កន្លែង​ធ្វើ​សំណង់​ចេ​តី​យ ក្នុង​វត្ត​ពោធិសាត់ ក្នុងភូមិ តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បី​នាំគ្នា​ទៅ​ដើរលេង​បុណ្យ​អ៊ុំ​ទូក នៅ​ភ្នំពេញ តែ​ពេលនោះ​មិនទាន់​ទៅ​ភ្លាម​ទេ​គឺ​ឈ្មោះ​សេង ប៊ុនលី បាន​ជូន​ខ្លួន​មក​ផ្ទះ​ដើម្បី​ផ្លាស់​ខោអាវ រួច​នាំគ្នា​ទៅ​ផឹកស្រា​នៅផ្ទះ​ម្ចាស់​អ័​រកា​ដង់ ដែល​នៅ​ខាងកើត​ផ្ទះ ប៊ុន លី​។​

​ពេល​ផឹក​បាន​ជួប​ឈ្មោះ​យឺន ចន្ទី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជា​អ្នកចម្រៀង មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ក្រោយពី​ផឹកស្រា​រួច​ពួកខ្លួន​ទាំង​០៣​នាក់​បាន​ជិៈ ម៉ូតូ​របស់ ឈ្មោះ​សេង ប៊ុនលី ទៅ​ភ្នំពេញ​ជក់​ថ្នាំញៀន​ម្ដុំ​ពេទ្យ​លោកសង្ឃ រួច​បន្ត​ដើរលេង​រហូតទល់​ភ្លឺ ម៉ោង ជិត​៤.០០​នាទី​ទើប​ត្រឡប់មកផ្ទះ​វិញ ដោយ​ជិៈ​តាមផ្លូវ​ជាតិ​លេខ​៣ គឺ ឈ្មោះ សេង ប៊ុនលី ជា​អ្នក​ឌុប រហូតមកដល់​ជិត​ផ្លូវ រទេះភ្លើង ភូមិ​តា​ឡឹ​ក ឈ្មោះ យឺន ចន្ទី បាន​ប្រាប់ថា​៖ ឈឺពោះ​ចង់​បត់ជើងធំ ក៏​ឲ្យ ឈ្មោះ សេង ប៊ុនលី ជិៈ​ផ្លូវ​កាត់​អែប​ផ្លូវ​រថភ្លើង ចូល​ពី​ផ្លូវជាតិ​លេខ​៣ ប្រហែល​២.០០០​ម៉ែត្រ ក៏​នាំគ្នា​ឈប់​ម្ដុំ​ព្រៃ​ឫស្សី ។​

​ពេលនោះ​ឈ្មោះ សេង ប៊ុនលី បាន​ចុះ​នោះ​ឆ្លៀត​ឱកាសល្អ ខ្លួន​ក៏​ចាប់​ក្រៀក​ដៃ​ទៅក្រោយ​ចំណែក​ឈ្មោះ យឺន ចន្ទី បាន​យក​ខ្សែ​ទៅ​ទា​ក់ក ឈ្មោះ សេង ប៊ុនលី រួច​រុញ​ផ្កាប់មុខ អង្គុយ​សង្កត់ពីលើ​​រហូត​ដាច់ខ្យល់​ស្លាប់ រួច​បាននាំគ្នា​សែង​ចូល​ព្រៃ​ឫស្សី ដោយ​ខ្លួន​ជា​អ្នក​សែង​ជើង​ចំណែក ឈ្មោះ យឺន ចន្ទី​សែង​ដៃ រួច​បាន​ជិៈ ម៉ូតូ​ឡើងទៅ​វត្ត​ពោធិសាត់ ដោយ​ទុក​ខ្លួន​ចោល​នៅក្នុង​វត្ត រួច​ជិៈ​ម៉ូតូ​យកទៅលក់​នៅ​ភ្នំពេញ​តែម្នាក់ឯង រហូតដល់​ម៉ោង ជិត ៩.០០​នាទី​ទើប​ត្រឡប់​មករក​ខ្លួន វិញ​ដោយ​ជិៈ​ម៉ូតូឌុប និង​បាននាំគ្នា​ទៅ​ផឹក​សី​ុ​នៅ​ម្ដុំ​វត្ត​ស្លែង គឺ​មិនបាន​ឲ្យ​លុយ ឬ ប្រាប់ថា​៖ លក់​ម៉ូតូ​បាន​ប៉ុន្មាន​ទេ​គ្រាន់តែ​នាំ​ដើរលេង នឹង​ផឹក​ស៊ី​តែប៉ុណ្ណោះ​។​

​នៅពេលនេះ ជនសង្ស័យ​ស្ថិតក្រោម​ការសួរនាំ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កណ្តាលស្ទឹង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ចំនួនអ្នកទស្សនា

    20514927

  • ថ្ងៃនេះ7441
  • ម្សិលមិញ15191
  • សប្តាហ៍នេះ50591
  • ខែនេះ72471
  • ឆ្នាំនេះ72471
  • សរុប20514927