ខឹង​ស្រី​កូនចៅ​កុំ​ម្ម៉​ង់​ម្ហូប​ច្រើន (​ខ្លាច​អស់​លុយ​) ទាញ​កាំភ្លើង​ពី​ចង្កេះ​បាញ់​ផ្អើល​ក្រុ​សៀមរាប​

03-February-2016 | ដោយ ពល រាជសី

​សៀមរាប ៖ មន្ត្រី​យោធា ២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជាមួយនឹង​កាំភ្លើងខ្លី​មួយ​ដើម បន្ទាប់ពី​ពួកគេ​ចូល​ច្រៀង​ខាង​រ៉ា​អូ​ខេ បាញ់បោះ​សេរី ដែល​កើតឡើង​នៅ​ខារ៉ាអូខេ HIDDEN PALACE បន្ទប់​:៧៧៧៧ ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ ខេត្តសៀមរាប នៅ​យប់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩៖០០​នាទី ២ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់មក​កំលាំង​ជំនាញ និង​កង​អន្តរាគមន៍​សរុប​ចំនួន​២០​នាក់ បាន​ចុះ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​និង​វត្ថុតាង នៅនឹងកន្លែង​។​

​ជនសង្ស័យ​ទាំង​២​នាក់​រួមមាន​៖ ទី​១. ឈ្មោះ​គី ហាក់​ឡុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​យោធារ អង្គភាព​ការិយាល័យ​ទី​២ កងទ័ពជើងគោក (​មណ្ឌល​៤) ប្រចាំខេត្ត​សៀមរាប​ទី​លំ​បច្ចុប្បន្ន នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ជា​អ្នកបាញ់ និង​ទី​២. ឈ្មោះ តាន់ ហ៊ុយ​ហួត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​យោធា កងទ័ពជើងគោក​ប្រចាំ ខេត្តសៀមរាប ទីលំនៅ​ប​ច្ប​ច្ច​ន្ន​ភូមិ​ជន្លង់ សង្កាត់​សា​សា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ចាប់យក​វត្ថុតាង អាវុធ​ខ្លីម៉ាក CF98. 92 9 លេខ 0008570448 បង់​ចំនួន​១ មាន​គ្រាប់​១៣​។​

​តាម​សម្តី​ជនសង្ស័យ មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បាញ់បោះ​សេរី​បែបនេះ ដោយសារ​ខឹង​រឿងស្រី​កូនចៅ​កុំ​ម្ម៉​ង់​ម្ហូប​ហូប​ច្រើន​។
​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ទៅ​សាលាដំបូង ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

ចំនួនអ្នកទស្សនា

    20518117

  • ថ្ងៃនេះ10631
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53781
  • ខែនេះ75661
  • ឆ្នាំនេះ75661
  • សរុប20518117