រថយន្ត​កូរ៉ូឡា​បោះពួយ​បុក​របង​ថ្ម​ហ៊ុមព័ទ្ធ​ដី​លោក​ឧកញ៉ា សុខ គង់ បាក់​ប្រវែង​ជិត​៥​ម៉ែត្រ​

03-February-2016 | ដោយ ប៊ុនឆាយ

ខេត្ត​ព្រះសីហនុ ៖ របង​ថ្ម​ហ៊ុមព័ទ្ធ​ដី​លោក ឧកញ៉ា សុខ គង់ ប្រវែង​ជិត​៥​ម៉ែត្រ ត្រូវ​រថយន្ត​ម៉ាក​កូរ៉ូឡា​មួយគ្រឿង​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​យប់​ថ្ងៃទី​០២ មករា ២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​ក្បែរ​ឆ្នេរ​អូ​ឈើទាល ក្នុង​ក្រុមទី​១៧ ភូមិ​០៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​យោងតាម​ប្រភពពី​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​គូសបញ្ជាក់ថា ដោយសារតែ​ការបើកបរ​ពុំ​គោរព​ច្បាប់​បើកបរ​ហួស​ល្បឿន​កំណត់ នៅវេលា​ម៉ោង​០៩ និង​១៥​នាទី​យប់​ថ្ងៃទី​០២ មករា ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ ២H-១៨៤៨ បើកបរ​ដោយ​ឈ្មោះ​តាំង សុខ​ណា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រងរបួស​ស្រាល ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​បង្ក​អោយ​របង​ថ្ម​ហ៊ុមព័ទ្ធ​ដី​លោក​ឧកញ៉ា សុខ គង់ ប្រវែង​ជិត​៥​ម៉ែត្រ ត្រូវ​រង​ការខូចខាត​ទាំងស្រុង ។​

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បើ​យោងតាម​សាក្សី​ក្បែរ​កន្លែងកើតហេតុ ប៉ូលិស​ប្រចាំការ​ក្បែរ​នោះបាន​អះអាងថា នៅវេលា​កើតហេតុ ខណៈដែល​ពួគគាត់​កំពុង​ឈរ​ប្រចាំការ​គោលដៅ P11 ស្រាប់តែ​បានឃើញ​រថយន្ត​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​ពី​ទិស​ខាងលិច ដោយ​ពុំបាន​បង្អង់​ល្បឿន បើទោះបីជា​មកដល់​ផ្លូវបត់​យ៉ាណា​ក្តី ទើប​ធ្វើឱ្យ​រថយន្ត​ជ្រុល​ទៅបុក​របង​ថ្ម​ពេញទំហឹង​៕​

 

ប្រភពៈ កោះ

ចំនួនអ្នកទស្សនា

    20520027

  • ថ្ងៃនេះ12541
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55691
  • ខែនេះ77571
  • ឆ្នាំនេះ77571
  • សរុប20520027