នាង​ប្រាប់ថា​មាន​ប្តី ក្តៅចិត្ត​ទាញ​ផ្គាក់​មក​កាប់​បញ្ចប់​ស្នេហ៍​

03-February-2016 | ដោយ ប៊ុនឆាយ

កំពង់ស្ពឺ​: បុរស​ម្នាក់​បាន​លួច​ស្រឡាញ់​ប្រពន្ធ​គេ ទាំង​មិនដឹង​ខ្លួន​ជា​យូរ ពេល​នាង​ប្រាប់ថា​នាង​មាន​ប្តី និង​សូម​ឲ្យ​ឈប់​ទាក់ទង​នាង​ទៅ​ព្រោះ​នាង​មាន​ប្តី​ហើយ ក្តៅចិត្ត​កាប់​១​កាំបិតផ្គាក់​ដើម្បី​បញ្ចប់​ស្នេហ៍​។​

​ហេតុការណ៍​ហឹ​ង្សា​ដោយ​ចេតនា នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦​ស្ថិតក្នុង​ភូមិ​សង្កែ​លាក់ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ជនសង្ស័យ​ឈ្មោះ​ឌុ​ក ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅក្នុង​ភូមិ​សង្កែ​លាក់ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។ ស្ត្រី​រងគ្រោះ​មានឈ្មោះ​ស ក រ​ ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​រស់ក្នុង​ភូមិ​ឃុំ​ជាមួយគ្នា។​

​បើតាម​សំដី​ជនដៃដល់​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា​គាត់​បាន​លួច​ស្រលាញ់​ស្ត្រី​ម្នាក់​(​ជនរងគ្រោះ​)​រស់ក្នុង​ភូមិ​ឃុំ​ជាមួយគ្នារ​ដោយ​គាត់​មិន​បានដឹង​ស្ត្រី​រូបនោះ​មានគ្រួសារ​នោះទេ រហូតដល់​ថ្ងៃកើតហេតុ​ខាងលើ ទើប​ស្ត្រី​ប្រាប់​ទៅ​បុរស​សង្ស័យថា​គាត់​មាន​ប្តី​ហើយ​ឈប់​ស្រលាញ់​គាត់​ទៀត​ទៅ ធ្វើអោយ​គាត់​ខឹង​ក៏​ងើប​ទៅយក​កាំបិតផ្គាក់​មក​កាប់​ស្ត្រី​ខាងលើ​ឲ្យ​រងរបួស​ស្មា​ស្ដាំ​ដើម្បី​បញ្ចប់​ស្នេហ៍​។​

​ក្រោយ​កើតហេតុ ភ្លាម​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ​បសេដ្ឋ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

 

ប្រភពៈ cen

ចំនួនអ្នកទស្សនា

    20516807

  • ថ្ងៃនេះ9321
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52471
  • ខែនេះ74351
  • ឆ្នាំនេះ74351
  • សរុប20516807