ប្តី និង​កូន ចេញទៅ​ស៊ីការ​បាត់ ប្រពន្ធ ត្រូវ​ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​

03-February-2016 | ដោយ ប៊ុនឆាយ

កំពត​៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ត្រូវ​ភ្លើង​ឆេះ​ម៉ត់ បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់ ក្នុង​ភ្នក់ភ្លើង ឆេះ​សាកសព​ខ្ទេច កាលពី​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃទី​២ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៦ ចំណុច​ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​។​

មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា បើតាម​ប្តី​ជនរងគ្រោះ ឈ្មោះ​នួន ផន អាយុ​៦៦​ឆ្នាំ បាន​ប្រាប់ថា ប្រពន្ធ​គាត់ ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នោះ ឈ្មោះ​អ៊ុយ ង៉ែ​ម អាយុ ៦៣​ឆ្នាំ មានកូន​ស្រី​ម្នាក់ ឈ្មោះ ផន ចាយ អាយុ ២៧​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្ត​កំពត។​

​មន្ត្រីនគរបាល បាន​បន្តទៀតថា បើតាម​ការបំភ្លឺ​របស់ លោក នួន ផន បាន​បញ្ជាក់ថា ខណៈ​រូបគាត់​ចេញទៅ​ស៊ីការ អ្នកភូមិ​ជាមួយ​កូនស្រី​នោះ មិនដឹង​យ៉ាង​ម៉េច​ពេល​វិលត្រឡប់​មកដល់​ផ្ទះ​វិញ ស្រាប់តែ ឃើញ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ម៉ត់ គ្មាន​នៅ​សេសសល់​អ្វី​ឡើយ សូម្បីតែ​សាកសព​របស់​ប្រពន្ធ ក៏ត្រូវ​ភ្លើង​ឆេះ​ម៉ត់​គ្មាន នៅសល់​សាច់ ឆ្អឹង​អ្វី​ទេ​។​

​លោក នួន ផង បានបញ្ជាក់​បន្ថែមទៀត​ថា ក្នុង​ហេតុការណ៍​ឆេះ​ផ្ទះ​នេះ គាត់​បាន​បាត់បង់​ទ្រព្យសម្បត្តិ អស់​មួយចំនួន រួមមាន លុយ​ខ្មែរ ៨០​ម៉ឺន​រៀល​, ស្រូវ​១​បាវ​, អង្ករ​ចំនួន ៥០​គីឡូក្រាម និង​សម្ភារៈប្រើប្រាស់​ត្រូ វ​ខូចខាត​ទាំងអស់​។​

​ទាក់​ទិន​និង​ករណី​ឆេះ​ផ្ទះ​នេះ មន្ត្រីនគរបាល បានដាក់​ការសន្និដ្ឋាន ជាបឋម​ថា មូលហេតុ អាច​បណ្តាលមកពី​ឆាប​ភ្លើងចង្កៀង ដែល​ដុត​បំភ្លឺ​នៅក្នុង​ផ្ទះ​។​

 

ប្រភពៈdap

ចំនួនអ្នកទស្សនា

    20516837

  • ថ្ងៃនេះ9351
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52501
  • ខែនេះ74381
  • ឆ្នាំនេះ74381
  • សរុប20516837