មេចោរ​ប្លន់​យ៉ាងសកម្ម​ពីរ​នាក់​និង​បក្សពួក​ត្រូវ​បង្ក្រាបបាន​ពី​ទឹកដី​ខេត្ត​ត្បូងឃ្មុំ

05-February-2016 | ដោយ មែន កំសត់

ត្បូងឃ្មុំ​៖ មេចោរ​ប្លន់​យ៉ាងសកម្ម​ពីរ​នាក់​និង​បក្សពួក​ត្រូវ​បង្ក្រាបបាន​ពី​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ​ត្រូវ​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បង្ក្រាប​និង​ចាប់ខ្លួនបាន​ក្រុម​មេចោរ​ទាំងនោះ​ដែល​បានធ្វើ​សកម្មភាព​នៅក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​។

​បើតាម​ការរាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ​ពៅ ស្នងការ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​ជា​ក្រុមចោរ​មាន​គ្នា​ដល់​ទៅ​០៦​នាក់​និង​ប្រដាប់​ដោយ​អាវុធ​សុទ្ធសឹង​ជា​មុខសញ្ញា​ដែលមាន​ទីលំនៅ​នៅ​ស្រុក​អូ​រាំង​ឪ តែ​ត្រូវ​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បង្ក្រាប​និង​ចាប់ខ្លួន​រួមមាន​៖​ទី​១-​ឈ្មោះ​ហង់ ហំ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មាន ទីលំនៅ​ភូមិ​ថ្មី​លើ ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ប្រវត្តិ​សកម្មភាព​ប្លន់ កន្លងមក ថ្ងៃទី​០២​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៥​ធ្វើ​សកម្មភាព​ប្លន់ អ្នកលក់​មាស ដូរ​លុយ នៅ​ផ្សារ​ស្ទឹង មាន​បក្សពួក​០៦​នាក់​អាវុធ​0៣​ដើម (AK0២​ដើម​,​អាវុធខ្លី​០១​ដើម​)​បក្សពួក ហង់ ហំ​រួមមាន​១​ហង់ ហំ (​មេចោរ​) គេចខ្លួន (​ចាប់ខ្លួន ០២ /០២/ ២០១៦​ករណី​ប្លន់​នៅ​ខេត្ត​ប៉ៃលិន ២១/០១/២០១៦​។​
 ២-​ហ៊ត់ វិសិដ្ឋ គេចខ្លួន (​ចាប់ខ្លួន ០២/០២/២០១៦ ករណី​ប្លន់​នៅ​ខេត្ត​ប៉ៃលិន ២១/០១/២០១៦) ៣-​ផាន់ គឹម​យន់ គេចខ្លួន ៤-​នួន សំណាង (​ចាប់​ជាក់ស្តែង ០៥/១១/២០១៥ /៥-​ញ៉េ ឡយ (​មេចោរ​) ចាប់​តាម​ដីកា (​បង្ក្រាប ១៣/១១/២០១៥ បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច មុខសញ្ញា​ឈ្មោះ​នាង បាញ់​ស្លាប់ ញ៉េ ឡយ​ត្រូវរបួស​ជាប់ពន្ធនាគារ ) /៦-​ពាន់ ស៊ីណា​(​សុះ​) ស្លាប់​នៅ​កន្លែង​កើត កើតហេតុ​។ សមត្ថកិច្ច​ដកហូត​បា​ន​អាវុធ​AK0១​ដើម​និង គ្រាប់បែកដៃ​០១​គ្រាប់ ម៉ូតូ​ម៉ាក​Icon របស់​ជនរងគ្រោះ​០១​គ្រឿង​។​

 នាឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការ​ខេត្ត​ត្បូងឃ្មុំ​បាន​ថ្លែង​នូវ អរគុណ​ចំពោះ លោក​ឩ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដែល​បាន​ខិ​ខំ​តាម​ប្រមាញ់​បាន​មេចោរ ហង់ ហំ និង​បក្សពួក ដែល​ប្រជាពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ភ័យព្រួយ​នាពេល​កន្លងមក​។ ជូនពរ​លោកស្នងការ​និង​សហការី មាន​សុខ​ភាពល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​ក្រសួង​ប្រគល់ជូន​៕

ចំនួនអ្នកទស្សនា

    20517547

  • ថ្ងៃនេះ10061
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53211
  • ខែនេះ75091
  • ឆ្នាំនេះ75091
  • សរុប20517547