ចាប​ឌី​ណា​ប្រធាន​ផ្សារកណ្តាល​បើកដៃ​ឲ្យ​មាន​ល្បែងស៊ីសង​ជា​ថ្នូរ​នឹង​ផល​ប្រ​យោ​ជ​ន៏​យ៉ាង​ក្រាស់​ក្រាល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​

05-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​ដំណាក់កាល​ចុងក្រោយ​នេះ​យើង​សង្កេតឃើញ​ល្បែងស៊ីសង​កើតឡើង​និង​បទល្មើស​ខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​ជាតិ​ហើយ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​។ បច្ចុប្បន្ននេះ​បទល្មើស​គ្រឿងញៀន​និង​អំពើចោរកម្ម ព្រមទាំង​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅ​អន់​មកពី​មន្ត្រី​អាជ្ញាធរ​និង សមត្ថកិច្ច​មិនទាន់​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​នៅឡើយ​។​

​ការបើក​ល្បែងស៊ីសង​កន្ទុយលេខ អាប៉ោង ខ្លា​ឃ្លោក ក៏ដូចជា​គ្រឿង​ញឿ​ន​បាន​បើក​ដោយ​សេរី​តែ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​មិនដឹងមិនឮ​អ្វី ទាំងអស់​។​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង ពេញបន្ទុក​អ្នកញៀន​ល្បែង​ខ្លះ​បាន​ចាញ់​អស់​លុយកាក់​ទ្រព្យសម្បត្តិ​នាំ ឲ្យ​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង​។ ល្បែងស៊ីសង​គឺជា​ប្រភព​នៃ​អសន្តិសុខ​សង្គម ព្រោះ​ដើម្បី​ស្រង់ដើម​អ្នកចាញ់​ល្បែង​ខ្លះ​បាន​ប្រព្រឹត្ត​អំពើចោរកម្ម លួច​ឆក់​ប្លន់​គួរ​ឲ្យ​ព្រួយបារម្ភ​។​
 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ អំពើ​ប្លន់​ប្រដាប់អាវុធ​កើតឡើង​ជា​រៀងរាល់​យប់ ហើយ​ចោរឆក់​នៅតាម​ដងផ្លូវ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ ដោយសារតែ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នៅមានកម្រិត និង​មាន​ភាព​អសកម្ម​ការងារ​។​
​ជាក់ស្តែង​មានការ​បើក​អោយ​ដំណើរការ ល្បែងស៊ីសង និង​បៀរ អាប៉ោង ក្នុងនោះ​ក៍មាន​ករណី​គ្រឿងញៀន​កំពុងតែ​កើតឡើង ពេញបន្ទុក​យ៉ាង​អានាធិបតេយ្យ​នៅ​ផ្សារកណ្តាល​មិន​ក្រោម​១ ០០០​កន្លែង​ក្រោម​ការគ្រប់គ្រង​របស់​ចា​ប​ឌី​ណា​ជា​ប្រធាន​ផ្សារ​ដែល​ប្រជា​ពលរ ដ្ឋ​ដាក់​ការសង្ស័យថា​ប្រធាន​ផ្សារ​រូប​
​នេះ​បាន​ប្រ​យោ​ជ​ន៏​ក្នុង​១​ខែៗ​រាប់ម៉ឺន​ដុល្លារ​ជា​ថ្នូរ​មិន​បង្ក្រាប​ល្បែងស៊ីសង​។​អាជីវករ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាងថា​លោក​ចាប​ឌី​ណា​បាន​ប្តូរ​ឡាន​គ្រប់​ម៉ាក​និង​ស៊េរី​សុទ្ធតែ​ខ្ពស់ៗ​។​

​ល្បែងស៊ីសង​នេះ​បាន​បើក​អោយ​ដំណើរ​ការដែល កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ដោយ​មិនមាន​សមត្ថ កិច្ច​ណា​ហ៊ាន​អើពើ​ចេញមក​បង្ក្រាប​ឡើយ​។​ទីតាំង​ល្បែងស៊ីសង​នៅ​ផ្សារកណ្តាល​នេះ មាន​រា​ប់ប​ញ្ជូ​ល​ទាំង​កន្ទុយលេខ​បៀរ អាប៉ោង​និង​គ្រឿងញៀន ផងដែរ​។ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយណា ហ៊ាន​ក្អក​ចេញមុខ​មក​បិទ និង​បង្ក្រាប​អោយមាន​ប្រសិទ្ធភាព​ឡើយ ។ កត្តា​ទាំងនេះ​ធ្វើអោយ​ប្រជាពលរដ្ឋ​នៅក្បែរ​ផ្សារកណ្តាល​មានការ​ព្រួ យ​បារម្ភ​យ៉ាងខ្លាំង ដោយ​ខ្លាច​កើតមាន​អំពើចោរកម្ម ប្លន់ និង​អសន្តិសុខ​សង្គម ព្រោះថា​ម្នាក់ៗ​អ្នកឈ្នះ​មុខខ្លាញ់ រីឯ​អ្នកចាញ់​រាប់ម៉ឺន​ដុល្លារ មុខសេះ​រក​អ្វី មិនបាន​ក្រៅពី​បែកគំនិត​ឆក់​ប្លន់ និង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ទៀត ។​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព នឹងត្រូវ​លោក​ចាប ឌី​ណា ក៏បាន យកមក​ធ្វើ​អាជីវកម្ម ជាន់ឈ្លី​គ្មាន​ញញើត​បើក​អោយមាន​ល្បែងស៊ីសង​ទាំងនេះ​ដើម្បី​ទទួល​សំណូក ក្រោម​តុ​បាន​ច្រើន​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន តែប៉ុណ្ណោះ​។

​ហេតុនេះ​ស្នើ​ដល់​អាជ្ញាធរ​រាជធានី​ភ្នំ ពេញ​មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ ដើម្បី​ពង្រឹង​សន្តិសុខ​ដើម្បី​ជូន​សេចក្តីសុខ​ជូន​ពលរដ្ឋ​គ្រប់ៗ​គ្នា នៅ​ផ្សារកណ្តាល​ក៏ដូចជា​រាជធានី​ភ្នំពេញ​ទាំងមូល​ផងដែរ​។​ហើយ​ជាពិសេស​នោះ ប្រជាពលរដ្ឋ​នៅក្បែរ​ផ្សារកណ្តាល​ដាក់ឈ្មោះ​ថ្មី​ឲ្យ​ថា​ជា​ផ្សារ​ល្បែង ព្រោះ​អ្នកបើក ស៊ីសង​ក្នុង​ផ្សារកណ្តាល​សុទ្ធតែ ខ្មែរ​និង​ជនជាតិ​វៀតណាម​៕

ចំនួនអ្នកទស្សនា

    20516597

  • ថ្ងៃនេះ9111
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52261
  • ខែនេះ74141
  • ឆ្នាំនេះ74141
  • សរុប20516597