ក្មេងស្រី​អាយុ​ជាង​១០​ឆ្នាំ ត្រូវ​ឃាតករ​រំលោភ​ហើយ​សម្លាប់ចោល នៅ​ខាង​វត្ត​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​

08-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង នៅ​ជួរ​មាត់ទន្លេ ខាងក្រោយ​វត្ត​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រោយពី​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់ ត្រូវ​ឃាតករ​សម្លាប់ចោល​នៅ​ទីនោះ​។​

​លោក ម៉េង វិមាន​តារា អធិការរង​នគរបាល​ខណ្ឌមានជ័យ ដែល​ស្ថិតនៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា «​សព​ជា​ក្មេងស្រី​រងគ្រោះ អាយុប្រមាណ​១៤-១៥​ឆ្នាំ ត្រូវ​ជនដៃដល់​អាច​រំ​លោភ​ហើយ​សម្លាប់ចោល ដោយសារតែ​នៅលើ​សព​មានតែ​អាវយឺត​មួយ​ប៉ុណ្ណោះ ហើយ​អាក្រាតកាយ​ល្វែង​ខាងក្រោម​»​។​
​លោក អធិការរងក៏ បាន​បញ្ជាក់ថា នៅពេលនេះ​កម្លាំង​នគរបាល​របស់លោក កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់​ជនល្មើស យកមក​ផ្តន្ទាទោស​តាមច្បាប់​៕

ចំនួនអ្នកទស្សនា

    20516637

  • ថ្ងៃនេះ9151
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52301
  • ខែនេះ74181
  • ឆ្នាំនេះ74181
  • សរុប20516637