ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវ​ប្តី​ជះ​ទឹក​អាស៊ីត​ដាក់ រងរបួស​ធ្ងន់ធ្ងរ សង្ស័យថា​ជា​រឿង​ប្រច័ណ្ឌ​

09-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ ស្ត្រី​ជា​កម្មករ​រោងចក្រ​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ប្តី​ជះ​ទឹក​អាស៊ីត​ស្រោច​ពេញ​ខ្លួន​។ ហេតុការណ៍​ជះ​ទឹក​អាស៊ីត​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នៅមុខ​ផ្សារ​ដី​ថ្មី ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ស៊ុ សុខ​នី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​មៀន ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​ជនដៃដល់​ជា​ប្ដី ឈ្មោះ ង៉ែត ផល្លី នៅ​ខេត្តសៀមរាប ធ្វើ​សំណង់ មកពី​ខេត្ត​មករក​រឿង ឈ្លោះ​គ្នា​មួយខែ​ហើយ​។​
​តាម​ការសន្និដ្ឋាន​ពី​សមត្ថកិច្ច ករណី​ប្តី​ជះ​ទឹក​អាស៊ីត​ដាក់​ប្រពន្ធ​នេះ កើតឡើង​ដោយសារ​ប្តី ប្រច័ណ្ឌ​ជាមួយ​ប្រពន្ធ​៕

ចំនួនអ្នកទស្សនា

    20516337

  • ថ្ងៃនេះ8851
  • ម្សិលមិញ15191
  • សប្តាហ៍នេះ52001
  • ខែនេះ73881
  • ឆ្នាំនេះ73881
  • សរុប20516337