មនុស្ស​ជិត​១០​នាក់ ត្រូវបាន​គេ​ជួយសង្គ្រោះ ក្រោយពី​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​លិច​ក្បែរ កោះរ៉ុង​

09-February-2016 | ដោយ មែន កំសត់

​ព្រះសីហនុ​៖​ភ្នាក់ងារ​សមត្ថកិច្ច​បា​ន​រាយការណ៍​ថា មនុស្ស​ជិត​១០​នាក់​ត្រូវបាន​សមត្ថកិច្ច​ជួយសង្គ្រោះ​អាយុជីវិត​មុននេះ​បន្តិច បន្ទាប់ពី​លិច​ទូក ក្បែរ​កោះរ៉ុង ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ​មិនមាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ។​
​សមត្ថកិច្ច​និយាយ​បន្តថា នៅវេលា​ម៉ោង​៧.០០​នាទី​ព្រឹក​ថ្ងៃទី​៨​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​មាន​ករណី​កំ​ប៉ាល់​ដឹក​ភ្ងៀ​វ​ទេសចរណ៍​១​គ្រឿង​របស់​ក្រុមហ៊ុន​T.B.C របស់​ចែ​មុំ​បាន​លេច​នៅ​កោះ​រ៉ូ​សា​ឡឹម​.​ត្រង់ចំណុច​តំបន់​.២៨ ខេត្ត​ព្រះសីហនុ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវទឹក នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មាន​អ្នកដំណើរ​លើ​កំ​ប៉ាល់​មនុស្ស​ចំនួន​៨​នាក់ ហើយ​អ្នកដំណើរ​ទាំងនោះ​ត្រូវបាន​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ​ដោយ​មិនមាន​អ្នករបួស​និ​ឹ​ង​បាត់​ខ្លួន​នោះទេ ។​
​បច្ចុប្បន្ន​.​ភ្ងៀ​វ​ទេសចរណ៍​ទាំង​ជនបរទេស​និង​ភ្ងៀ​វ​ជាតិ​រងគ្រោះ​ត្រូវបាន​ដឹក​មកដល់​គោក​ក្រុងព្រះសីហនុ​ទាំងអស់​ហើយ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន បាន​ឆ្លើយតប​ដោយ​មនុស្ស​៨​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ការ​លិច​ទូក ប៉ុន្តែ​លោក​មិន​លម្អិត​ពី​មូលហេតុ​ទេ ដោយ​លោក​រវល់​នៅ​ប្រទេស​ថៃ ។​
​ទាក់ទិន​និង​រឿងនេះ​ដែរ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន បាន​ប្រាប់ថា​មនុស្ស​៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ជួយសង្គ្រោះ ក្នុងនោះ​មាន​ភ្ញៀវ​ទេស​ចិន​៦​នាក់ និង​ខ្មែរ​អ្នក​បើកទូក​២​នាក់ ។​

​លោកស្នងការ ចាត់ទុកថា " ដោយសារតែ​មិន​ស្តាប់ តាម​ការណែនាំ​ពី​សមត្ថកិច្ច និង​ព្រហើន​ផង ទើប​វា អញ្ចឹង ហើយ​ការចេញ​ទូក​នេះ ខ្ញុំ​ហាម​២​ថ្ងៃ​ហើយ គឺ​ថ្ងៃទី​៧​និង​ទី​៨​កុ​ម្ភះ ពីព្រោះ​វា​មាន​រលក​ធំ​ងាយ​រងគ្រោះ " ។​

ចំនួនអ្នកទស្សនា

    20517557

  • ថ្ងៃនេះ10071
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53221
  • ខែនេះ75101
  • ឆ្នាំនេះ75101
  • សរុប20517557