ស្លាប់​៧​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃ​ចូលឆ្នាំ​ចិន​

09-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​លោក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ប្រាប់​ឲ្យដឹង​ថា នាឱកាស​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន វៀតណាម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ចំនួន​១៥​លើក បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៧ នាក់ រងរបួស​ធ្ងន់​មាន​ចំនួន​១៤ នាក់​។​
 
​លោក រុន រ័ត្ន​វាសនា បាន​បន្ថែមថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស នៅ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន វៀតណាម រួមមាន ការបើកបរ​ល្បឿន​លឿន​មាន ៤០​លើក ស្រវឹង មាន​១២​លើក  ប្រជែង​គ្នា​១២​លើក មិន​គោរព​សិទ្ធ ០៨​លើក​។ ជាការ​គួរ​ឲ្យ​កត់សម្គាល់​ខេត្ត​ដែលមាន​ករណី​គ្រោះថ្នាក់​ចរាចរ​ច្រើនជាងគេ មានដូចជា​ខេត្តបន្ទាយមានជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១០​លើក រាជធានី​ភ្នំពេញ​៩​លើក ខេត្ត​ព្រះសីហនុ​៩​លើក ខេត្តព្រៃវែង​៧​លើក ខេត្តកណ្តាល​៥​លើក និង​ខេត្តកំពង់ធំ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៥​លើក នាឱកាស​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន វៀតណាម​។​
 
 
​លោក រុន រ័ត្ន​វាសនា បាន​សង្កត់ធ្ងន់ថា នៅក្នុង​ប្រតិបត្តិ​ការ​ត្រួតពិនិត្យ​ជាតិ​អាកុល​ចំពោះ​អ្នកបើកបរ ពេលយប់​រយះពេល ៦​ថ្ងៃ សមត្ថកិច្ច​បាន​រកឃើញ​អ្នក​ដែល​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​១២៩៥​នាក់ យកមក​អប់រំ​១១៥៦​នាក់ ពិន័យ​ជា​ប្រាក់​ចំនួន​៧៧​នាក់ និង​ឃាត់ខ្លួន​ដើម្បី​យកមក​ចាត់​ការបន្ត​តាម​នីតិវិធី​មាន​ចំនួន​៦២ នាក់​៕

ចំនួនអ្នកទស្សនា

    20520747

  • ថ្ងៃនេះ13261
  • ម្សិលមិញ15191
  • សប្តាហ៍នេះ56411
  • ខែនេះ78291
  • ឆ្នាំនេះ78291
  • សរុប20520747