ថៃ៖ពលរដ្ឋខ្មែរប្រុសស្រីមួយ ក្រុមមានគ្នា២៣នាក់ជិះរថយន្ត អ៊ីស៊ុស៊ូ មួយបាំងកន្លះ បើកបរ ដោយជនជាតិថៃ បានបើករត់គេចពីសមត្ថកិច្ច ដេញតាមចាប់ក៏ជ្រុលចង្កូតទៅបុករថយន្តដឹកដីមួយគ្រឿងពីក្រោយ ពេញទំហឹង បណ្តាលឲ្យពលករខ្មែរប្រុស ស្រីចំនួន ១៩នាក់បានរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំនុចភូមិផនសាន់ ឃុំវាន់ណាំយ៉េន ស្រុកខៅឆាក់កាន ខេត្តស្រះកែវ នាំប្រទេសថៃ កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៦។
លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំ ខេត្តស្រះកែវ បានឲ្យដឹងថា ពិតជាមានពលរដ្ឋខ្មែរជួប គ្រោះថ្នាក់នៅទឹកដីថៃមែន។ពលរដ្ឋទាំង១៩នាក់ គឺជាពលករខុសច្បាប់ ត្រឡប់មកពីធ្វើការនៅបាងកក តែអកុសល រថយន្តដែលពួកគាត់ជិះបានទៅបុកគូរថយន្ត មួយររថយន្តដឹកដីមួយគ្រឿងពេញ ទំហឹងពីក្រោយទើបបណ្តាល ឲ្យមានរបួស ធ្ងន់ស្រាលរហូតដល់១៩នាក់រួមទាំង ជនជាតិថៃផងដែរ ៕