កំពង់ចាម ៖ ករណី ផ្ទះប្រជាពលរដ្ឋ១ខ្នង នៅក្នុង ភូមិ ថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបាន អគ្គិភ័យដែលឆេះ ខ្ទេចគ្មាន សល់នៅម៉ោងប្រមាណ ១១និង៣០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីឆេះខ្ទេចគ្មានសល់ បើទោះបីរថយន្តពន្លត់អគ្គិភ័យ ព្យាយាមបាញ់ទឹកពន្លត់យ៉ាងណាក្តី។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលស្រុកកោះសូទិនបានឲ្យដឹង ថា ម្ចាស់ផ្ទះរងគ្រោះនេះ មានឈ្មោះ ឈួន គឹមហន ភេទស្រី អាយុ ៧៣ឆ្នាំរស់នៅភូមិឃុំខាងលើ។
ហើយផ្ទះដែលឆេះនេះ ជាប្រភេទឈើលើប្រក់ក្បឿង. ទំហំ ១២ម×១៥ម ត្រូវ ខូចខាតទាំង ស្រុង ចំពោះមូលហេតុនៃការឆាបឆេះនេះ ត្រូវសមត្ថកិច្ចដាក់ការសន្និដ្ឋានជំហានដំបូងថា អាចមកពីទុស្សេចរន្តអគ្គិសនី។កម្លាំងសមត្ថកិច្ចបានអោយដឹងទៀតថា ការខូចខាត ក្នុង គ្រោះថ្នាក់ អគ្គិភ័យនេះគឺ៖
- ចិញ្ចៀនពេជ្រ ៣ វង់
- បណ្តោងពេជ្រ ២វង់
- ក្រវិលពេជ្រ ២ វង់
- ខ្សែក. ខ្សែដៃ ៦ តំឡឹង
- ប្រាក់ ១ លានរៀលជាង
- ប្រាក់ដុល្លា៨០០០ ដុល្លា និង សម្ភារៈប្រើប្រាស់ក្នុង ផ្ទះ ខ្ទេចទាំង ស្រុង៕ដោយអ៊ាម ហ៊ុយ