ព្រះសីហនុ៖ កម្លាំងការិយាល័យអន្តោប្រវេសន៍ និងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនបរទេសពីររូប នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុម្នាក់ ជាជនជាតិអាមេរិក និងម្នាក់ជនជាតិរុស្ស៊ី។ ជនបរទេសទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនពីបទរស់នៅខុសច្បាប់ និង បង្កអំពើហិង្សា អុកឡុក នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដទៃទៀត។
មន្ត្រីនគរបាលបានឲ្យ ដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦កម្លាំងការិយាល័យអន្តោប្រវេសន៍ និងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនបរទេស ពីររូប នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុងព្រះសីហនុ ម្នាក់ជាជនជាតិអាមេរិក និងម្នាក់ជនជាតិរុស្ស៊ី។ ជនបរទេសទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួនពីបទរស់នៅខុសច្បាប់ និងបង្កអំពើហិង្សា អុកឡុក នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដទៃទៀត។
ប្រភពបានបន្តថា ជនបរទេសឈ្មោះ Fomin Sergei សញ្ជាតិរុស្សី កើតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៥៨ កាន់លិខិតឆ្លងដែនលេខ ៧១ ៣១៦១១៨៩ ផុតសុពលភាពថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ស្នាក់នៅលើសទិដ្ឋាការកំណត់ តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥។ ឈ្មោះ Ronald Lueddere សញ្ជាតិអាមេរិក កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៩ អ្នកទាំងពីរឃាត់ខ្លួនពីបទស្នាក់នៅគ្មានលិខិតឆ្លងដែន និងលើសទិដ្ឋាការកំណត់បង្កអំពើហិង្សា និងភាពអនាធិបតេយ្យ ដើរអុកឡុកតាមបណ្តាភោជនីយដ្ឋាន និងផ្ទះសំណាក់មួយចំនួន នៅតាមបណ្តោយឆ្នេរអូឈើទាល។
ចំពោះជនអន្តោប្រវេសន៍ទាំងពីរ នាក់ សមត្ថកិច្ច នឹងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមច្បាប់ប្រទេស៕