ខេត្តសៀមរាប៖ឃាតកម្ម សាហាវ ព្រៃផ្សៃ ជនដៃដល់ សម្លាប់កាត់ក្បាល ក្មេងស្រីម្នាក់ ហើយយកក្បាលទៅបាត់ នៅផ្ទះសំណាក់ ១កន្លែងផ្លូវផ្សារញ៉ែ ខេត្តសៀមរាប សមត្ថកិច្ចចម្រុះ កំពុងតែត្រួតពិនិត្យ សាកសព។
ហេតុការណ៍ ភ្ញាក់ផ្អើលបាន កើតឡើង នៅម៉ោង១២ថ្ងៃត្រង់ ទី១៣កម្ភះឆ្នាំ២០១៦នេះ នៅផ្លូវផ្សារញ៉ែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ចំណុចផ្ទះសំណាក់ យីហោប្រាសាទកែវ។ សាកសព អាចឃាតក សម្លាប់នៅវេលាម៉ោង ទៀបភ្លឺ ថ្ងៃទី១៣កុម្ភះឆ្នាំ២០១៦នេះ។ នេះបើតាម សមត្ថកិច្ច នៅកន្លែងកើតហេតុបាន និយាយ។
សមត្ថកិច្ចជាច្រើន មាននគរបាល អាវុធហត្ថ រួមនិងអាជ្ញាធរ បានកំពុងតែធ្វើការ ត្រួតពិនិត្យ ដោយមានលោកសំរិទ្ធ សាខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាបផងដែរ។សាកសពក្មេងស្រី តាមការសន្និដ្ឋាន របស់សមត្ថកិច្ច មានអាយុមិន លើសពី២០ឆ្នាំនោះទេ ស្លៀកខោខាបោយ ជើងវែង សម្បុស។ សាកសពត្រូវបាន ប្រទះឃើញ រ៉ុំកន្សែងពណ៌ផ្កាឈូក ញាត់ចូលក្រោមគ្រែ នៅបន្ទប់លេខ៣០១ នៃផ្ទះសំណាក់ ខាងលើ។ សមត្ថកិច្ច នៅកន្លែង កើតហេតុ និយាយថា ក្បាលសាកសព រកមិនឃើញនោះទេ នៅតាម បន្ទប់ទាំងអស់ របស់ផ្ទះសំណាក់៕