សមត្ថកិច្ច​ចាប់បាន​ឃាតក​ដ៏​សាហាវព្រៃផ្សៃ ដែល​សម្លាប់​កាត់​ក្បាល​នារី​ម្នាក់​ហើយ​

14-February-2016 | ដោយ មែន កំសត់

​សៀមរាប​៖ ឈាម​ស្រែក​ស្បែក​ហៅ មុននេះ​បន្តិច​សមត្ថកិច្ច​ចាប់បាន​ឃាតក​សម្លាប់​កាត់​ក្បាល​នារី​វ័យក្មេង​ដាច់ចេញពី​ដងខ្លួន​នៅផ្ទះ​សំណាក់​ប្រាសាទកែវ​ហើយ ពេល​ឃាតករ​យង់ឃ្នង​រូបនេះ​កំពុង​យក​ក្បាល​នារី​រងគ្រោះ​ដុត​កម្ទេចចោល​បំបាត់ភស្តុតាង​សមត្ថកិច្ច​។ ឃាតកម្ម សាហាវ ព្រៃផ្សៃ កាត់​ក្បាល ក្មេងស្រី​ម្នាក់ យកទៅ​បាត់ នៅផ្ទះ​សំណាក់ ១​កន្លែង​ផ្លូវ​ផ្សា​រញ៉ែ ខេត្តសៀមរាប សមត្ថកិច្ច​ចម្រុះ កំពុងតែ​ត្រួតពិនិត្យ សាកសព​។​
​សាកសព​នារី​រងគ្រោះ អាច​ឃាតក​សម្លាប់​នៅវេលា​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ដោយ​ឃាតក​ជា​ជនដៃដល់​សម្លាប់​យ៉ាង​ព្រៃផ្សៃ កាត់​ក្បាល​នារី​រងគ្រោះ​រួចហើយ​យក​ក្បាល​ទៅ​បាត់ ខណៈដែល​សមត្ថកិច្ចរ​ក​មិនឃើញ​ក្បាល​នោះឡើយ នៅ​គ្រប់​បន្ទប់​ទាំងអស់​នៃ​ផ្ទះសំណាក់​។​

​ករណី​ឃាតកម្ម​ដោយ​កាត់​ក្បាល​ក្មេងស្រី នៅផ្ទះ​សំណាក់​ប្រាសាទកែវ នា​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ នេះ សមត្ថកិច្ច​បាន​រកឃើញ​អត្តសញ្ញាណ ដោយ​ជនរងគ្រោះ​មានឈ្មោះ ឡេ​ន សិលា អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។ នេះ​បើតាម​ការបំភ្លឺ​ពី​ម្តាយ​ជនរងគ្រោះ ឈ្មោះ កេង ធីតា​។​សូម​ជំរាប​ថា អំពើ​ឃាតកម្ម​ខាងលើ បាន​កើតឡើង​កាលពី​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ផ្លូវ​ផ្សា​រញ៉ែ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ចំណុច​ផ្ទះសំណាក់ យីហោ​ប្រាសាទកែវ​។​លោក អ៊ូ សុផល នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​ជនដៃដល់​សម្លាប់​ជនរងគ្រោះ​នោះ មូលហេតុ​ផ្តើមចេញពី​រឿង​ស្នេហា​ត្រីកោណ​។

​លោក អ៊ូ សុផល បាន​បញ្ជាក់ថា ជនសង្ស័យ​មាន​ប្រពន្ធ​រួចហើយ​តែ​ក្រោយមក មាន​បញ្ហា​ជាមួយ​ប្រពន្ធដើម រហូត​សុំ​លែងលះ​តែ​លែង​មិនទាន់​ដាច់ ។

​បន្ទាប់មក​ជនសង្ស័យ​ក៏មាន​ទំនាក់ទំនង ជាមួយ​នារី​រងគ្រោះ រហូត​ចូល​ស្តីដណ្តឹង ហើយ​ឈានទៅដល់​ការរៀបចំ​ពិធីមង្គលការ ប៉ុន្តែ​ដំណើរការ​រៀបចំ​អ​ពា​ហ៍​ពិពាហ៍​ទៅ​មិន​រួច ដោយសារតែ ខាង​អាជ្ញាធរ​ភូមិ​សង្កាត់ មិន​ចេញ​សំបុត្រអាពាហ៍ពិពាហ៍​ឲ្យ​ដោយហេតុថា ជនសង្ស័យ​មិនទាន់​លែងប្រពន្ធ​ដាច់ស្រេច ។
​ក្រោយ​មាន​បញ្ហា​នេះ​កើតហេតុ នារី​រងគ្រោះ បាន​ចាត់ទុកថា ជនសង្ស័យ​បោកប្រាស់​រហូត​ឈ្លោះ​គ្នា យ៉ាងខ្លាំង ហើយ​ជនសង្ស័យ​ក៏​រៀបចំ​ផែនការ​សម្លាប់ នារី​រងគ្រោះ រហូត​កាត់​ក្បាល​តែម្តង​។​
​លោក អ៊ូ សុផល បាន​បន្តថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ កម្លាំង​សមត្ថកិច្ច​របស់លោក ក៏បាន​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ ខណ​:​កំពុង​ដុត​ក្បាល​ជនរងគ្រោះ នៅ​ខាងក្រោយ​ផ្ទះ ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ សង្កាត់​គោកចក ក្រុង​សៀមរាប ពោល​ជិត​ព្រលានយន្តហោះ​។​

​ជនសង្ស័យ​រូបនេះ​មានឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់ អាយុ​៤០ ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង ហើយ​នៅពេលនេះ ស្ថិតក្រោម​ការសាកសួរ​របស់ នគរបាល​ជំនាញ​នៅឡើយ ដើម្បី​យក​ព័ត៌មាន​លំអិត​ថែមទៀត​៕


ចំនួនអ្នកទស្សនា

    20518077

  • ថ្ងៃនេះ10591
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53741
  • ខែនេះ75621
  • ឆ្នាំនេះ75621
  • សរុប20518077