មុខសញ្ញា​ចោរប្លន់​ដ៏​កក្រើក​ក្នុង​ខេត្តកណ្តាល គឺជា​មន្ត្រី​យោធា​ឋានន្ត​សក្តិ អនុ​សេនីយ៍ ទោ​

14-February-2016 | ដោយ មែន កំសត់



​កណ្តាល​៖ កាលពី​យប់​ម៉ោង​១១​និង​៥៨​នាទី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ​ឆ្នាំ​២០១៦ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​ឧ​ត្ត​ម​សេនី​ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សហការ​ចុះទៅ​បញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ជា​មន្ត្រី​យោធា​ម្នាក់ នៃ​តំបន់សឹករង​ខេត្តកំពង់ស្ពឺ ដែលជា​មុខសញ្ញា​ប្លន់​ប្រដាប់​ដោយ​អាវុធ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ បន្ទាប់ពី​រត់គេចខ្លួន ចូល​ពួន​សម្ងំ​ក្នុង​បន្ទាយ ក្រោយ សមត្ថកិច្ច​ឃាត់ខ្លួន​បក្ខពួក​បាន​២​នាក់​រួចមក​។​

​ជនសង្ស័យ​រូបនេះ​មានឈ្មោះ វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​យោធា​ឋានន្ត​សក្តិ អនុសេនីយ៍ទោ មុខងារ​ជំនួយការ​ការិយាល័យ​ទី​២ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​ង​កំពង់ស្ពឺ មាន​ទីលំនៅ​ភូមិ​គោល ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​បាន​ឃាត់ខ្លួន​តាម​ដីកា របស់លោក លឹ សុគ​ន្ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្តាល ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រដាប់​ដោ​អាវុធ​) កាលពី​ម៉ោង​១៩និង៤០​នាទី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​តា​គោក​ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

​ខណៈដែល​បក្សពួក ២​នាក់​ទៀត ដែល​បានធ្វើ​សកម្មភាព​ប្លន់​ដ៏​កក្រើក​ជាមួយគ្នា​នៅ​ស្រុក​ពញាឮ កាលពី​ខែ​មុន​នោះ ត្រូវបាន​ចាប់ខ្លួន ហើយ​តុលាការ​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ហើយ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​ពីបទ «​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា ៣៥៣ និង ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត ដែលជា​មន្ត្រី​យោធា​កំពុង​រត់គេចខ្លួន​នោៈ​ក៏​ចាប់​ដែរ ។​
​រំលឹកថា​ក្រុមចោរប្លន់​ទាំង ៣​នាក់​នេះ រួមមាន​៖ ១.​ឈ្មោះ ទ្រី សុ​ឃីម ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូ​រថយន្ត ទីលំនៅ​ភូមិ​តា គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល​, ទី​២. ឈ្មោះ សេង ដា ហៅ ស្វូ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ជាង​ពិតាន ទីលំនៅ​ភូមិ​តា​គោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល​។ ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន​បាន​តាំង​ថ្ងៃទី​៩-១០ ខែកុម្ភៈ​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ មាន វាសនា ហៅ ជៀស គឺ​បាន​រត់​គេ​រហូត​ទើប​ចាប់បាន​នេៈ​។ ក្រុម​ជនសង្ស័យ​ទាំងនេះ គឺជា​អតីត​កូនប្រសារ និង​ជា​ប្អូនធម៌​របស់​ជនរងគ្រោះ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ក្បាល​ព្រលប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ ក្រុមចោរប្លន់​មួយក្រុម​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី ០១​ដើម និង​វែង ០១​ដើម ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ ពាក់មួក ពាក់​ម៉ាស់​មុខ បាននាំគ្នា​ចូល​តូប​លក់​ចាប់ហួយ និង​ធ្វើ​សកម្មភាព​ភ្ជង់ គំរាម​ជនរងគ្រោះ​ពីរ​នាក់​ម្តាយកូន ប្លន់​យក​គ្រឿងអលង្ការ​អស់​ជាច្រើន ហើយក៏​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​ទៅ​។​ជនរងគ្រោះ​មាន ឈ្មោះ ព្រីង ស៊ិន ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មុខរបរ​លក់ដូរ ជា​ម្ដាយ និង​កូនស្រី តេង រ៉ា​ន់ អាយុ ២៣​ឆ្នាំ ជា​កម្ម​ការី​នី​។​ក្នុង​នោៈ​ទ្រ​ព្ប​សម្បត្តិ​បាន​បាត់បង់​ពួក ក្រុមចោរ​បាន​ប្លន់​ទៅនោះ​រួមមាន​៖ ទូរស័ព្ទ​០២​គ្រឿង LG .Nokai, ប្រាក់ ២០​ម៉ឺន​រៀល​, ប្រាក់​ដុល្លារ ១.១០០ ដុល្លារ​, ខ្សែដៃ​មាស ៤​ខ្សែ ទម្ងន់ ១​តម្លឹង ៥​ជី​, ខ្សែក មាស ៤​ខ្សែ ទម្ងន់ ១ តម្លឹង ៦​ជី ៥​ហ៊ុន​, ចិញ្ចៀនមាស ៣​វង់ ទម្ងន់ ៥​ជី​, បណ្ដោង​ខ្សែ​កមាស ចំនួន​២, ចិញ្ចៀនពេជ្រ ៦​វង់​, ខ្សែក ប្លា​ក​ទីន ១​ខ្សែ ទម្ងន់ ២​ជី​, ខ្សែ​កជើង ១​ខ្សែ ទម្ងន់ ១​ជី ៥​ហ៊ុន​។​ក្រុម​ជនសង្ស័យ​ចាប់បាន​លើក​ទី​១ បាន​សារភាពថា ពួកគេ​ពិតជា​បាន​ចូល​ប្លន់​នៅផ្ទះ​ជនរងគ្រោះ ជាមួយនិង​ការរៀបចំ​គម្រោង​យ៉ាង លំអិត​ត្រឹមត្រូវ ។​

​ជ​នស​ង្ស​យ័​ឈ្មោះ មាន វាសនា គេ​បាន​បដិសេធ ដោយ​មិនទាន់​សារភាព​ទេ នៅពេលដែល​សមត្ថកិច្ច បាន​ប្រមូល​ភស្តា​ង​គ្រប់គ្រាន់​ស្ទើរ​អស់ហើយ ។ ជាមួយ​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ កម្លាំង​សមត្ថកិច្ច ក៏បាន​ដកហូត​សម្ភារ លុយកាក់​មួយចំនួន​រួម ម៉ូតូ​ស្កុប​ពី ០១​គ្រឿង កាំភ្លើង​៣​ដើម ក្នុង​នោៈ​០២ ដើម​មាន​បេសកម្ម​ដោយឡែក​០១ ដើម​ម៉ាក​ប៉េអា​ម៉ាប់ សម្រាប់ធ្វើ​សកម្មភាព មិនមាន​លិខិតស្នាម​ទេ ។ ហើយ​ក្នុង​ប្រតិបត្តិការ​នោៈ​កំលាំង​ក៏បាន​នាំយក​ឪពុក​របស់​ឈ្មោៈ វាសនា ជា​មន្ត្រី​យោធា​ដែរ​មក​សាកសួរ បន្ថែម​ជុំវិញ​ការរក្សា​និង​ទុក​អាវុធ ដោយ​ខុសច្បាប់ ៕

ចំនួនអ្នកទស្សនា

    20518177

  • ថ្ងៃនេះ10691
  • ម្សិលមិញ15191
  • សប្តាហ៍នេះ53841
  • ខែនេះ75721
  • ឆ្នាំនេះ75721
  • សរុប20518177