ខឹង​ឪពុកម្តាយ​ហាម​មិន​ឲ្យ​ដើរលេង​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ចង​-​ក​ធ្វើអត្តឃាត​

15-February-2016 | ដោយ មែន កំសត់


​កោះកុង​៖ យុវជន​ម្នាក់​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣ បានសម្រេច​ចិត្ត​ចង​-​ក ធ្វើអត្តឃាត នៅ​ចន្លោះ​ម៉ោង​១១​ដល់​១២​យប់ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​រោង​ចាំ​ដី​១​កន្លែង ក្នុងភូមិ​១​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​
​យុវជន​ដែល​ចង​-​ក​ធ្វើអត្តឃាត​នេះ មានឈ្មោះ ប្រាក់ ស៊ី​ធួន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​
​តាម​សម្តី​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ​បាន​និយាយ នៅ​កន្លែងកើតហេតុ​ថា កាលពី​ព្រលប់​គាត់​ហាម​មិន​កូន​ដើរលេង ព្រោះ​ខ្លាច​មាន​បញ្ហា​ផ្សេងៗ​កើតឡើង ព្រោះ​ថ្ងៃទី​១៤ ជា​ថ្ងៃ​នៃ​សេចក្តីស្រលាញ់ រហូតដល់​ម៉ោងជាង​១១​យប់ កូន​គាត់​បាន​ចេញពីផ្ទះ​គាត់​ក៏បាន​តាមរក តែ​ក៏​បានឃើញ​កូន​គាត់ បាន​ចង​-​ក​សម្លាប់ខ្លួន​បាត់ទៅហើយ​។​
​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​បាន​ចុះ​ធ្វើ កោសល​វិ​ច្ច័​យ​ទៅ​សាកសព បាន​បញ្ជាក់ថា យុវជន​ឈ្មោះ ប្រាក់ ស៊ី​ធួន ពិតជា​ចងករ​ធ្វើអត្តឃាត ពិតប្រាកដ​មែន ដោយ​មិនមាន​ពាក់ព័ន្ធ និង​ករណី​ផ្សេង​ឡើយ ក្រោយពី​ធ្វើ​ពិនិត្យ​ទៅលើ​សាកសព​រួច សមត្ថកិច្ច​បានប្រគល់​សាកសព ទៅ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20518657

  • ថ្ងៃនេះ11171
  • ម្សិលមិញ15191
  • សប្តាហ៍នេះ54321
  • ខែនេះ76201
  • ឆ្នាំនេះ76201
  • សរុប20518657