សមត្ថកិច្ច​ខេត្ដ​កណ្ដាល​មិន​យក​ភ្នែក​មើល ល្បែង​ឆ្នោត កន្ទុយលេខ កំពុង​រីកដុះដាល​ដូច​ផ្សិត នៅ​ក្រុង​តាខ្មៅ​

15-February-2016 | ដោយ មែន កំសត់

​កណ្តាល ៖ ល្បែង​ឆ្នោត​កន្ទុយលេខ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល កំពុង​រីកដុះដាល ដូច​ផ្សិត រាប់រយ​កន្លែង ដំណើរការ​យ៉ាង​រលូន ដោយ​សមត្ថកិច្ច​ហាក់បីដូច​មិនមាន​ការហាមឃាត់ ឫ​ទប់ស្កាត់​ឡើយ វា​ផ្ទុយ​ស្រលះ​ពី​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា នៅ​ក្រុង​តាខ្មៅ​មាន​មេកន្ទ្រាញ​បើក​ល្បែង​ចាក់​ឆ្នោត កន្ទុយលេខ​ចំនួន​៣ នាក់ ទី​១ ឈ្មោះ តា ប៊​ន ផ្ទះ​នៅ​មាត់ទន្លេ ទី​២​ឈ្មោះ ចែ អៀង នៅ​ផ្លូវ​រង្វង់​មូល​លោកតា​ខ្មៅ និង​ទី​៣ ឈ្មោះ ចែ ហួង ផ្ទះ​លក់​កាហ្វេ​នៅ​ខាងកើត​ផ្សារ​តាខ្មៅ​ចាស់ ពួកគាត់​ទាំង​៣​នាក់ មិន​ត្រឹមតែ​បើកចាក់​នៅផ្ទះ​ខ្លួនឯង​នោះទេ ថែមទាំង​បើក​សាខា​ពង្រីក​កូន​ក​ញ្ជ្រែ​ង​ម្នាក់ៗ​រាប់សិប​កន្លែង​ទៀតផង​។​
​ប្រភព បន្ត​ឲ្យ​ដឹងថា ផ្ទះ​បើក​ល្បែង​ឆ្នោត​ខាងលើនេះ បាន​ដំណើរការ​ច្រើន​ឆ្នាំ​មកហើយ ជា​រៀងរាល់ថ្ងៃ ឃើញ​ក្រុម​អ្នកញៀន​ល្បែង​ចូល​ទៅលេង​ភ្នាល់​ចាក់​បន្តកន្ទុយ​គ្នា​ដូច បុណ្យ​ក្រាលកឋិន​អ៊ីចឹង ពិសេស​ផ្ទះ ចែ​ហួង លក់​កាហ្វេ​ខាងលើនេះ​តែម្តង​។ ដោយឡែក​មេ​បើក​ល្បែង​ឆ្នោត​ម្នាក់ៗ​សុទ្ធតែ​អះអាង​ដូចគ្នា​ថា ការដែល​ពួកគេ​ហ៊ាន​បើក​លេង​ជា​ជំហរ​នេះ ដោយសារ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​អស់ហើយ គឺ​ចាប់តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ ទើប​ការបើក​ល្បែង​របស់​ពួកគេ​រកស៊ី​មកទល់នឹង​សព្វថ្ងៃ​។​
​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​លើកឡើង​ដែរ​ថា តាំងពី​មាន​ល្បែង​ឆ្នោត​កន្ទុយលេខ​កើតមាន​កាលណា​មក នៅក្នុង​មូលដ្ឋាន​របស់គាត់​តែងតែ​កើតមាន​នូវ​បទល្មើស​ចោរលួច​ចោរប្លន់ ស្ទើរតែ​រាល់ថ្ងៃ មិនសូវ​ដែល​ខាន​នោះទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​មានកា​រ​ព្រួយបារម្ភ​ភ័យខ្លាច​គ្រប់គ្នា​។​

​ពួកគាត់​នាំគ្នា​ស្នើ​សូម​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់ លំដាប់ថ្នាក់ ពិសេស​លោក​អភិបាលក្រុង​តាខ្មៅ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី មេត្តា​រៀបចំ​ការងារ​លុបបំបាត់​នូវ​ល្បែង​ល្មើសច្បាប់​នេះ​ផង បើ​ពុំ​ដូច្នោះ​ទេ ពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ ប្រាកដជា​រស់នៅ​ដោយ​ការព្រួយបារម្ភ​ភ័យខ្លាច​ជាក់​ជាមិនខាន​៕

ចំនួនអ្នកទស្សនា

    20518537

  • ថ្ងៃនេះ11051
  • ម្សិលមិញ15191
  • សប្តាហ៍នេះ54201
  • ខែនេះ76081
  • ឆ្នាំនេះ76081
  • សរុប20518537