កណ្ដាល ៖នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦ វេលាម៉ោង១៣និង១០នាទីនៅចំណុចផ្ទះ ឈ្មោះឃន សុខ ភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល ។មានករណីកាប់គ្នាបណ្ដាលឲ្យជនរងគ្រោះ ០១នាក់ របួសធ្ងន់មានឈ្មោះធីប៊ុនថនភេទប្រុសអាយុ២៣ឆ្នាំជនជាតិ មុខរបរ កសិករ មានទីលំនៅបន្ចុប្បន្នភូមិឃុំ កើតហេតុខាងលើ ។
បង្កឡើងដោយជនសង្សយ័ឈ្មោះប៉ុង ពុំ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិឃុំកើតហេតុជាមួយគ្នា បានរត់ គេចខ្លួន ។
ករណីខាងលើនេះបើយោងតាមប្រជាពលរដ្ឋបានឲ្យដឹងថា៖ សភាពនៃរឿងហេតុនៅវេលាម៉ោង១៣និង១៣នាទី ថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះកំពុងអង្គុយហូបបាយនៅក្រោមផ្ទះរបស់ខ្លួនមានគ្នាចំនួន០៤នាក់ទាំងរួមទាំងជនរងគ្រោះផងមានឈ្មោះ៖
សឿង ជានី ភេទ ប្រុស អាយុ២១ ឆ្នាំស្រ៊ាង ឧសភា ភេទ ប្រុស អាយុ ២១ ឆ្នាំ សុខ ចិន្តា ភេទ ស្រី អាយុ ១៩ ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះធី ប៊ុនថន ជាជនរងគ្រោះ អ្នកទាំង៤នាក់កំពុងអង្គុយហូបបាយនៅក្រោមផ្ទះស្រាប់តែជនសង្សយ័បានកាន់កាំបិតផ្កាក់ដើរមកពីក្រោយកាប់ជនរងគ្រោះចំនួន៥កាំបិតបណ្តាលអោយរងរបួសជាទម្ងន់កាំបិតទី១ ចំកញ្ចឹង ក កាំបិតទី ២និងទី៣ ចំស្មារទាំងសងខាង កាំបិតទី ៤និងទី៥ ចំភ្លៅទាំងសងខាងក្រោយពេលធ្វើសកម្មភាពហើយភ្លាមជនសង្សយ័ក៍បានរត់គេចខ្លួនបាត់តែម្តង ។
ចំណែកជនរងគ្រោះត្រូវបានបងប្អូននាំនិងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមតែម្តង ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានមូលហេតុនៃរឿង :ដោយសាររឿងគំនុំ នៅមុនពេលជនរងគ្រោះ បានរៀបការជាមួយប្រពន្ធនោះគឺក្រុមគ្រួសាររបស់ជនសង្សយ័បានចូលស្តីដណ្តឹងមុនមកអោយជនសង្សយ័ តែត្រូវបានផ្តាច់ពាក្យវិញ ក្រោយមកប្រពន្ធរបស់ជនរងគ្រោះបានមករៀបការជាប្តីប្រពន្ធជាមួយជនរងគ្រោះវិញ ។
ករណីខាងលើ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញានិងកសាងសំណុំរឿងតាមនីតិវិធី ច្បាប់៕