ព្រៃវែង៖តាមការចង្អុលបង្ហាញ របស់លោក ម៉ននី បណ្ឌិត ប្រធានគណៈបញ្ជាការឯកភាពស្រុក និង ក្រោមការដឹកនាំកម្លាំងប្រតិបត្តិការ របស់ លោក ឡុង ប៊ុនធឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល បានខិតខំប្រឹងប្រែងបើកការស៊ើបអង្កេត ដោយមានការសហការពីកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ជនល្មើស ដែលបានប្រព្រឹត្តអំពើមនុស្សឃាត និងអំពើប្លន់ អស់រយៈពេល៥ថ្ងៃ ទើបទទួលបានពីលទ្ធផលជោគជ័យ នេះជាលទ្ធផលដ៏គួរជាទីមោទនៈ សម្រាប់ស្រុកស៊ីធរកណ្ដាលយើង !។
យោងតាមការបញ្ជាក់របស់លោកឡុងប៊ុនធឿនអធិការនគរបាលស្រុកបានបញ្ជាក់ គួររំលឹកផងដែរថា៖ នៅថ្ងៃទី១០កុម្ភៈឆ្នាំ២០១៦វេលាម៉ោង៨និង៣០នាទី នៅចំណុចភូមិអំពិលក្រៅឃុំអំពិលក្រៅស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងមានកើតករណីមនុស្សឃាតនិងអំពើលួចមាន ស្ថានទម្ងន់ដែលបង្កឡើងដោយជនល្មើសឈ្មោះស៊ឺង គឹមសរ័ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិឃុំ កើតហេតុខាងលើបានយកកូនអង្រែបុកគ្រឿងវ៉ៃប្រពន្ធ ឈ្មោះ ងួន សាម៉ុនអាយុ៤៦ឆ្នាំបណ្ដាលឲ្យស្លាប់រួចហើយបានយកអង្រែមួយទៀតប្រវែង១.៣០មវ៉ៃទៅលើឈ្មោះញ៉ាញ់ កញ្ញាភេទប្រុសអាយុ២៦ឆ្នាំនៅភូមិឃុំជាមួយគ្នា រងរបួសស្រាលហើយបានយកម៉ូតូម៉ាកគុបជ្រុងC៧០ ពណ៌ទឹកប៊ិចផ្លាកលេខធ ៨៥២០ភព១ជិះគេចចេញពីកន្លែងកើតហេតុ អនុវត្តតាមបញ្ជារបស់លោកឧត្តសេនីយ៍ស្នងការខេត្តព្រៃវែងកងកំលាំងនគរបាលស្រុក ធ្វើការសហការជាមួយនគរបាលខេត្តកំពង់ចាមស្រាវជ្រាវរកចាប់មុខសញ្ញាខាងលើដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់។
រហូតដល់ថ្ងៃ១៥កុម្ភៈឆ្នាំ២០១៦កំលាំងអធិការដ្ឋាននគរបាល ស្រុកព្រៃឈរខេត្តកំពង់ចាមបានឃើញជនសង្សយ័កំពុងធ្វើសកម្មភាពហើយក៏ឃាត់ខ្លួន មុខសញ្ញាខាងលើនិងម៉ូតូ១គ្រឿង និងបានប្រគល់មកឲ្យកំលាំងអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាលដើម្បីបំពេញសំណុំរឿងតាមនីតិវិធីព្រហ្មទណ្ឌ បញ្ជូនទៅកាន់ការិយាល័យជំ់នាញស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចាត់ការតាមច្បាប់៕