នាំ​ស្រី​សេ្ន​ហ៍​ចូលដេក​ផ្ទះសំណាក់ ប្រពន្ធ​តាម​ទាន់​បង្ក​ជា​ជម្លោះ​ភ្ញាក់ផ្អើល

16-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​នាំ​ស្រី​ស្នេហ៍​ចូលដេក​ផ្ទះសំណាក់ យីហោ​ឃ្វី​ន ហើយ​ត្រូ​ប្រពន្ធ​តាម​ទាន់​ហើយ​បង្ករ​ជា​ជម្លោះ​ធ្វើអោយ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​។​

​ហេតុនេះ​បានកើត​ឡើង​កាលពី​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥​កុ​ម្ភះ​២០១៦​នៅមុខ​ផ្ទះសំណាក់​ឃ្វី​ន​ផ្លូវលំ​ភូមិ​រោងចក្រ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​
​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ មាស សុផាត អាយុ​៤១​មុខរបរ​បុ​គ្គិក​ក្រុមហ៊ុន​ឯកជន​ស្នាក់នៅ​ក្រុម​៤​ផ្លូវលំ​ភូមិ​រោងចក្រ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​ប្តី​កំហូច​ខាងលើ​ឈ្មោះ ជា សុភាព អាយុ​៤៧​ឆ្នាំ មុខរបរ​ប៉ូលីស​ស្នាក់នៅ​ក្រុម​៤​ផ្លូវលំ​ភូមិ​រោងចក្រ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​

​ចំណែក​ស្រី​សេ្ន​ហ៍​មានឈ្មោះ លី សួន​ដៀប អាយុ​៣៥​ឆ្នាំ​មុខរបរ​មេកា​នៅ​ហាង​ខារ៉ាអូខេ​A1​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​ស្ត្រី​ជា​ប្រពន្ធដើម​បាន​ប្រាប់ថា​នៅមុន​កើតហេតុ​ខ​ណះ​ដែល​គាត់​បាត់​ប្តី​មួយ​យប់​មិនឃើញ​ចូល​ផ្ទះ​គាត់​ក៏​តាមរក​ហើយ​មាន​គេ​ប្រាប់ថា​ឃើញ​ប្តី​គាត់​បាន​នាំ​ស្រី​ទៅ​ដេក​ផ្ទះសំណាក់​ខាងលើ​គាត់​ក៍​នាំ​បងប្អូន​ទៅតាម​ប្តី​នៅផ្ទះ​សំណាក់​ខាងលើ​តែម្តង​និង​បាន​នាំ​ទាំង​ប្តី​ទាំងស្រី​សេ្ន​ហ៍​ខាងលើ​យកមក​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​ក្រោយពី​មកដល់​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ភាគី​សងខាង​បាន​មានរឿង​ប្រតាយ​ប្រប់​គ្នា​មួយ​ប្រាវ​បង្ក​ភ្ញាក់​ផ្អើ​រ​នៅ​ពេញ​ប៉ុស្តិ៍​តែ​ក្រោយមក​សមត្ថកិច្ច​បាន​ជួយ​សំរបសំរួល​ក៏​ស្ងាត់​វិញ​ទៅ​។​

​ក្នុងករណី​ខាងលើនេះ​ប្រពន្ធ​បាន​ប្តឹង​ប្តី​ខាងលើ​ពីបទ​ប្រើ​ហឹ​ង្សា​ដោយ​ទេះ​កំផ្លៀង​គាត់​នៅមុខ​ស្រី​ស្នេហ៍​មួយ​ករណី​សិន​នៅ​មានរឿង​ផ្សេងទៀត​ដែល​ត្រូវ​ប្តឹង​។​

​បច្ចុប្បន្ន​កំពុងធ្វើការ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​នៅឡើយ​ក្រោម​ការសំរបសំរួល​ពីស​ម​ត្ថ​កិច្ច​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​រួចមក​សមត្ថកិច្ច​ក៍​ភាគី​ទាំងអស់​ទៅ​ដោះស្រាយ​គ្នា​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​បន្ត​រឿង​សាយ​ហាយ​ស្មន់​៕

ចំនួនអ្នកទស្សនា

    20518407

  • ថ្ងៃនេះ10921
  • ម្សិលមិញ15191
  • សប្តាហ៍នេះ54071
  • ខែនេះ75951
  • ឆ្នាំនេះ75951
  • សរុប20518407