ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់មានការថយចុះគូរឱ្យកត់សម្គាល់ បន្ទាប់ពីមានការដាក់កន្លែងត្រួតពិនិត្យជាតិអាកុលអស់មួយរយៈមក នេះ។ នេះបើតាមមន្ត្រីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិយាយ។
ឯកឧត្ដមឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ការថយចុះនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងបានទូលំទូលាយអំពី ច្បាប់ចរាចរណ៍ ហើយការខ្លាចរអាការរងការផាកពិន័យពីសមត្ថកិច្ច។
ឯកឧត្តមបានបន្ដទៀតថា បងប្អូនប្រជាពលរដ្ឋចាប់ផ្តើមមានទម្លាប់ នៃ ការហូបគ្រឿងស្រវឹងក្នុងបរិមាណមួយត្រឹមត្រូវ ពេលស្រវឹងពួកគាត់មិនបើកបរ ហើយពួកគាត់ឆាប់ចូលផ្ទះ សម្រាក នៅពេលដែលចេញពីកម្មវិធីផ្សេងៗ ដោយមានការព្រួយបារម្ភពីការចាប់ផាកពិន័យពីកម្លាំង សមត្ថកិច្ចនៅតាមដងផ្លូវ៕