តៃកុង ងងុយដេក​បើកឡាន​ក្រឡាប់​ធ្លាក់​រណ្តៅ​ការដ្ឋាន​ផ្លូវ​កំពុង​សាងសង់​

16-February-2016 | ដោយ មែន កំសត់


​កណ្ដាល​៖​រថយន្ត​តូ​រី​ស​ដឹកទំនិញ​មួយគ្រឿង ដោយសារ​អ្នកបើកបរ​ងងុយដេក ងោក​មួយភាំង​ក៏​បណ្តាល​ឲ្យ រថយន្ត​រេ​ពេញ​ផ្លូវ​ជ្រុល​ចង្កូត​ទៅ​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​ការដ្ឋាន​ផ្លូវ​កំពុង​សាងសង់ ក្រឡាប់ចាក់​ទំនិញ​ប្រភេទ​គ្រឿង​ជ័រ ចូលក្នុង​រណ្តៅ​ការដ្ឋាន ចំណែក​អ្នកបើកបរ​វិញ គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​ជិត​៥​ភ្លឺ ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១​បេ មុខសឹក​រង​ព្រែក​ឬ​ស្សី ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​ក​ណ្ត​ល​។ រថយន្ត​ដែល​ធ្លាក់​រណ្តៅ​ការដ្ឋាន​នោះ​ម៉ាក​សាំ​យ៉ុង ពណ៌​លឿន ពាក់​ស្លាក​លេខ កណ្តាល 2A-6816 អ្នកបើកបរ​ដោយ​យុវជន​ម្នាក់ មិនបាន​ប្រាប់​ឈ្មោះ​នោះឡើយ​ទេ ។ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត បាន​ហៅ​រថយន្តស្ទូច​មក​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

ចំនួនអ្នកទស្សនា

    20520077

  • ថ្ងៃនេះ12591
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55741
  • ខែនេះ77621
  • ឆ្នាំនេះ77621
  • សរុប20520077