កំពង់ធំ៖មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ហង្ស ថុល បានប្រាប់អោយដឹងថា នៅវេលាម៉ោងជាង៧យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ មានចោរមួយក្រុម មានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើម បានចូលទៅភ្ជង់ និងប្លន់ នៅកន្លែងផ្ទេរប្រាក់ Wing យកលុយខ្មែរ និងដុល្លា ចំនួន១៣,០០០ ដុល្លា ហើយគេចខ្លួនបាត់។ ករណីប្លន់នេះ បានកើតឡើងនៅក្នុងភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅពេលនេះកម្លាំងអាវុធហត្ថ របស់លោក សហការជាមួយនគរបាល កំពុង តាមបង្ក្រាបក្រុមចោរទាំងនេះហើយ ។ យ៉ាងណាក៏ដោយ ជនរងគ្រោះមិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ ដោយក្រុមចោរគ្រាន់ភ្ជង់ប៉ុណ្ណោះ មិនបានបាញ់នោះទេ ៕