សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជម្រិត​កូនរបស់មន្រ្តីកងរាជ​អាវុធហត្ថ​

18-February-2016 | ដោយ មែន កំសត់



​កណ្តាល​៖​ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ដែលជា​កូនប្រុស​មន្ត្រី​អាវុធហត្ថ​ម្នាក់​ត្រូវបាន​គេ​ចាប់ជំរិត ខណៈ​នេះ​ត្រូវបាន​សមត្ថកិច្ច​សហកា​រ​គ្នា​៣​ខេត្ត​បង្ក្រាបបាន​ហើយ​!​ករណី​ចាប់ជំរិត​ក្មេង​ម្នាក់ អាយុ​១០​ឆ្នាំ នៅ​ស្រុក​ពញាឮ​ខេត្តកណ្តាល ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ចាម​,​អាវុធហត្ថ​ខេត្តតាកែវ និង​នគរបាល​ខេត្តកណ្តាល តាម​ចាប់បាន​នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​
 

ករណី​ចាប់ជំរិត​នេះ បាន​កើតឡើង​នៅពេល​ក្មេងប្រុស​នោះ ទៅ​សាលារៀន នៅ​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ​។ ក្មេងប្រុស​នោះ​មានឈ្មោះ តាំង ជុំ​សុ​ហទ័យ ត្រូវជា​ក្មួយប្រុស​របស់​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​មួយរូប​នៅ​ខេត្តកំពង់ចាម​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល បាន​ថ្លែង​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ក្មេង​ម្នាក់ អាយុ​១០​ឆ្នាំ នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ជំនាញ​លើ​ផ្ទៃ​ប្រទេស អាវុធហត្ថ​ខេត្តកំពង់ចាម​, អាវុធហត្ថ​ខេត្តតាកែវ និង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំ​ពិស​ខណ្ឌដង្កោ តាម​ចាប់បាន​នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ មន្ត្រី​អាវុធហត្ថ​ខេត្តកណ្តាល បាន​បញ្ជាក់ថា ករណីនេះ​បានកើត​ឡើង នៅ​ចំណុច​សាលាបឋមសិក្សា​ប​ចេ្ច​ក​វិទ្យា សម្តេចឪ ស្ថិតនៅ​ភូមិ​សង្វរ ឃុំ​កំពង់​ហ្លូ​ង ស្រុក​ពញាឮ នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។ បើតាម​មន្ត្រី​អាវុធហត្ថ ប្រតិបត្តិការ​តាម​ចាប់​ជនសង្ស័យ​រូបនេះ បានធ្វើ​ឡើង​នៅ វេលា​ម៉ោង​១​រហូតដល់​ម៉ោង​៥៖២០​នាទី​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ដែល​កម្លាំង​អាវុធ​ខេត្តកណ្តាល សហការ​ជាមួយ​ជំនាញ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាវុធហត្ថ​ខេត្តតាកែវ អាវុធហត្ថ​ខេត្តកំពង់ចាម និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្មេងប្រុស​រងគ្រោះ​ឈ្មោះ តាំង សុ​ហទ័យ អាយុ​១០​ឆ្នាំ មុខរបរ​សិស្សសាលា​បឋមសិក្សា​បច្ចេក​វិទ្យា​សម្តេចឪ ស្ថិតនៅ​ភូមិ​សង្វរ ឃុំ​កពង់​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ដែលមាន​ឪពុក​ឈ្មោះ តាំង សង្គម អាយុ​៣៩​ឆ្នាំ មុខរបរ ស្មូន​រូប និង​ម្តាយ​ឈ្មោះ ម៉ូ​វ រម្យ​ទ​ម្យ អាយុ​៣៧​ឆ្នាំ មុខរបរ​មេផ្ទះ អ្នក​ទាំងបី​មាន​ទីលំនៅ ភូមិ​ពោធិ​តូច ឃុំ​កំពង់ហ្លួង​។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ សួស រ៉ាណូ អាយុ​២២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ ជនរងគ្រោះ ហើយ​ត្រូវបាន​ចាប់ខ្លួន ស្ថិតនៅ​ចំណុច​វាលស្រែ មុខកា​រ៉ា​សាំង​PTT ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។​

 ក្រោយ​ចាប់ខ្លួន​កម្លាំង​សមត្ថកិច្ច បាន​ដកហូតយក​វត្ថុតាង​រួមមាន ម៉ូតូ C125​ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1AF4254 ប្រាក់​42500​រៀល ហើយ​លុយ​២​លាន​រៀល​របស់​ឪពុកម្តាយ​ជនរងគ្រោះ​បាន​បាត់​។ សម្រាប់​ប្រតិបត្តិការ តាម​ចាប់​ជនសង្ស័យ​រូបនេះ ត្រូវបាន​មន្ត្រី​អាវុធហត្ថ​បាន​ប្រាប់ថា «​ដោយមាន​ការរៀបចំ​ផែន​ពង្រាយ​កម្លាំង ជា​(​ស៊ីវិល​) និង​ឯកសណ្ឋាន តាម​ដង​ដងផ្លូវ​ផ្ទះ​សេវា​ផ្ទេរប្រាក់​Wing តាម​ផ្ទះ (​បណ្តោយ​ផ្លូវជាតិ​លេខ​2) ចាប់តាំងពី​ស្រុក​បាទី​ខេត្តតាកែវ រហូតដល់ ស្រុក​កណ្តាលស្ទឹង និង ក្រុង​តាខ្មៅ និង មានការ​តាម​តំបន់​សេវា​ទូរ​សព្ទ័ (location) របស់​ជំនាញ អហ​ផទ​ជាប្រចាំ​កម្លាំង​អហ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏​ជួបប្រទះ​ជនល្មើស និង​ជនរងគ្រោះ​នៅ ចំណុច​ឃាត់ខ្លួន​ខាងលើ ហើយក៏​នាំគ្នា​ចូលទៅ​រំដោះ​ជនរងគ្រោះ​។ ពេលនោះ​ជនសង្ស័យ​រត់កា​ត់វា​ស្រែ​តែ​ត្រូវ​កម្លាំង​យើង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព​ទ្ធ័​ចាប់ខ្លួន​តែម្តង​»៕

ចំនួនអ្នកទស្សនា

    20520217

  • ថ្ងៃនេះ12731
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55881
  • ខែនេះ77761
  • ឆ្នាំនេះ77761
  • សរុប20520217