ព្រះសីហនុ៖ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងៗអាយុក្រោម១៤ឆ្នាំមួយក្រុម មានគ្នា៣នាក់ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយពីក្មេងៗទាំងនោះលួចយកទូរស័ព្ទដៃគេបាន ហើយណាត់គ្នារកកន្លែងលក់ នៅក្រោយសណ្ឋាគារវិមានខ្សាច់ស ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ដកហូតបានទូរស័ព្ទមួយគ្រឿង ម៉ាក iPhone 6 plus ទុកប្រគល់ជូនជនរងគ្រោះវិញ និងបានបញ្ជូនក្មេងៗទាំងនោះទៅកាន់អធិការនគរបាលក្រុង ដើម្បីធ្វើការអប់រំ និងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកត្រឡប់ទៅផ្ទះវិញ ដោយសារតែក្មេងៗទាំងនោះមិនគ្រប់អាយុ ដែលច្បាប់មិនអាចដាក់ទោសទណ្ឌបាន៕