ព្រះសីហនុ៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ ឈ្មោះ រ៉េត ចន្ទធន បានរងគ្រោះរលាកជើងធ្ងន់ធ្ងរដោយសារក្មេងៗដូចគ្នាយកដបសាំងដុត ភ្លើងគប់ទៅលើកុមារារងគ្រោះ ហើយឪពុកក្មេងរងគ្រោះ ឈ្មោះ ម៉ល់ ទិត្យ និងម្ដាយឈ្មោះ សួន ស្រីណុច មានទីលំនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ អះអាងថា ហេតុការណ៍គ្រោះថ្នាក់នេះមិនមែនមកពីជម្លោះអ្វីទេ គឺកើតឡើងដោយសារពួកក្មេងៗនាំគ្នាយកដបមានសាំងដុតលេង ហើយឆេះស្លន់ក៏ក្រវាត់មកត្រូវកូនរបស់ពួកគាត់តែម្ដង។
ជាមួយគ្នានេះ គ្រួសាររងគ្រោះក៏បានថ្លែងអំណរគុណ ដល់ចលនាយុវជនក្រុម១៥៧ ដែលបាននាំយកថវិកាចំនួន៨៨ម៉ឺនរៀល និង២៥០ដុល្លារ មកឧបត្ថម្ភដោយផ្ទាល់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីនាំយកក្មេងប្រុសនេះចេញពីមន្ទីរពេទ្យបង្អែកខេត្ត ទៅព្យាបាលបន្តនៅភ្នំពេញ៕