ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៦មានករណីឆក់ទូរសព្ទនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌឃើញក៏បានដេញតាមនិងប្រកាសតាមវិទ្យុទាក់ទងនិងដោយមានការសហការគ្នាបានល្អរវាងខណ្ឌដែលជាប់ព្រុំប្រទល់គ្នាហើយបានធ្វើការស្ទាក់ចាប់បាននៅចំណុចផ្លូវលូប្រាំក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា ជនសង្ស័យមានគ្នានាក់ប្រុស១ ស្រី១នាក់ជាសង្សារនិងគ្នាជិះម៉ូតូម៉ាកវីវាព័ណខ្មៅ ស្លាកលេខ1C 1367 កំពង់ចាម ហើយជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោសែនជ័យដើម្បីដោះស្រាយតាមច្បាប់៕