ខេត្តមណ្ឌលគិរី ៖ អ្នកចម្រៀងនិងអ្នកភ្លេងប្រុស-ស្រីចំនួន៦នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ៨៩លេខ៩០ ក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈនៅជិតជម្រាលភ្នំក្នុងចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ដល់ទីរួមខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី១៨ កុម្ភៈ ២០១៦ ។
អ្នករងគ្រោះទាំង៦នាក់ ក្នុងនោះត្រូវបានស្គាល់ ១-អ្នកស្រីហ៊ឹម សុភី (របួសធ្ងន់) អ្នកចម្រៀង ២-លោកគ្រូចេវ អ្នកលេងវីយូឡុង និង៣-លោកគ្រូចៅ ពេជ្រ អ្នកលេងសូឡូ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេនៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ។
សមត្ថកិច្ចឱ្យដឹងថា រថយន្តខាងលើម៉ាកហាយឡិនឌ័រ ពាក់ផ្លាកលេខ2R-5969 ដោយអ្នកបើកបរមានឈ្មោះកែវ សុងភីម ភេទស្រីអាយុ៤២ឆ្នាំ ។