ខេត្តសៀមរាប៖មន្ត្រីនគរបាល ស្រុកពួកបានឲ្យដឹង មុននេះថាករណីឆេះអគារ តម្បាញសូត្រ នៅស្រុកពួក បាត់បង់ទឹកប្រាក់ ប្រមាណ២៥០០០ដុល្លា ដោយសម្ភារៈ គ្រឿងសង្ហារឹម រូបចម្លាក់ សម្រាប់លក់ ឲ្យភ្ញៀវ នៅក្នុងអគារ ១៥០០០ដុល្លា អគារដែល បានសាងសង់តម្លៃ១ម៉ឺនដុល្លា។
មន្ត្រីនគរបាលដដែលបន្ថែមថាខណះពេលនេះ ភ្លើងបានរលត់ ទាំងស្រុងទៅវិញហើយ មិនបណ្ដាលឲ្យ រាលដាលដល់ កន្លែងផ្សេងនោះឡើយ។ដោយមានរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង របស់ស្នងការ នគរបាល ខេត្តសៀមរាប៣គ្រឿង របស់ព្រលានយន្តហោះត១គ្រឿង។
មន្ត្រីខាងលើថា ហេតុការណ៍បាន កើតឡើង នៅវេលាម៉ោង ១២និង៥០នាទីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៦ អគារនៅចំណុច តម្បាញសូត្រពួក នៅក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលបណ្តាលមកការ ឆេះរាលពីវាលស្រែរហូត ឆាបឆេះឃ្លាំងម្បាញសូត្រមួយខ្នង តែម្ដង៕