ភ្នំពេញ៖ ក្រុមសិស្សសាលាវិទ្យាល័យ ១០០ខ្នង និងបក្សពួកចំនួន ១៣នាក់ បាននាំគ្នាជិះម៉ូតូ ៥គ្រឿងទៅ សងសឹកចំពោះសិស្ស សាលាជម្ពូវ័ន្ត ដែលបានកាប់ពួកគេ ឲ្យរងរបួស ប៉ុន្តែដោយសារការ សងសឹករបស់ គេមិនបានសម្រេចក៏ កាប់ម្ចាស់ហាងតែគុជ ហានីមៀល និងសម្ភារៈមួយចំនួន រត់គេចខ្លួនអស់ ក្រោយមកទើបកម្លាំង នគរបាលកំរិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំង នគរបាលខណ្ឌពោធិ៍សែន ជ័យធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបាន ៧នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ហើយចំពោះបក្សពួក គេកំពុងតែរត់គេច ខ្លួននោះនគរបាល និងខិតខំធ្វើការស្រាវជ្រាវ ឃាត់ខ្លួនឲ្យទាល់តែបាន។
លោកវរៈសេនីយ៍ត្រី ជាវ វិបុល នាយរងការិយាល័យ ព្រហ្មទណ្ឌកំរិត ស្រាលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាល ទាំងពីរសហការគ្នា ធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់បំផុតនោះ រហូតឃាត់ខ្លួន ជនដៃដល់បាន៧នាក់ ទី១.ឈ្មោះ ព្រាប ឡៃហេង ហៅ ហេងតឿ ហៅ ហេងក្រហុប ភេទប្រុសអាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យ ១០០ខ្នង ស្នាក់នៅផ្ទះលេខ ៧៧ង ផ្លូវលំក្រុមទី១ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី២.ឈ្មោះ លី ណាឃីម ហៅឈីម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យ ១០០ខ្នង ស្នាក់នៅផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ទី៣.ឈ្មោះ ម៉ម សំណាង ហៅឡោះ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាវិទ្យាល័យ ១០០ខ្នង ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ, ទី៤.ឈ្មោះ បាន ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងភ្លើង ស្នាក់នៅផ្ទះលេខ១១៦ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី៥.ឈ្មោះ នួន វុទ្ធីដាវីត ហៅអូ ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យ ១០០ខ្នង ស្នាក់នៅផ្លូវ លំសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី៦.ឈ្មោះ មាន ស៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាជាងជួសជុល រថយន្តស្នាក់នៅ ផ្លូវលំសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ទី៧.ឈ្មោះ សូល រតនាសំបូរ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យ ១០០ខ្នង ស្នាក់នៅផ្ទះលេខ68K ផ្លូវលំសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរង គ្រោះវិញឈ្មោះ អ៊ូ សុខហេង ជាម្ចាស់ហាងតែ គុជហានីមៀល ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោកបានបន្តថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យមានគ្នា ១៣នាក់ ជិះម៉ូតូ៥គ្រឿងបានចូលទៅខាងមុខហាង តែគុជហានីមៀល ដើម្បីធ្វើសកម្មភាព កាប់ក្រុមសិស្សសាលា ជម្ពូវ័ន្តដែលបាន វាយនិងកាប់ពួក គេកន្លងមក ដោយសារតែដៃគូ ជម្លោះដឹងខ្លូនមុនហើយ គេចខ្លួនបាត់អស់ បន្ទាប់ពីមក ម្ចាស់ហាងតែគុជបានចូល ទៅឃាត់កុំឲ្យឈ្លោះគ្នា ប៉ុន្តែត្រូវបក្ខពួក ជនសង្ស័យទាំង ១៣បានកាប់ ១កាំបិតចំក្បាលបណ្តាលឲ្យ ហូរឈាមរួចនាំគ្នាព្រួតកាប និងវាយកំទេចម៉ូតូ ២គ្រឿង ដែលចតនៅខាងមុខ ហាងក្រោយមកក៏នាំគ្នា រត់ឡើងម៉ូតូគេច ខ្លួនបាត់អស់ ។
លោកបានបន្តថា ក្រោយមកដោយមាន ការឯកភាពពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ទើបលោកបាន ដឹកនាំកម្លាំងធ្វើការ សហការជាមួយលោក យឹម សារ៉ាន់ ធ្វើការ ស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់រហូតឃាត់ខ្លួន ជនសង្ស័យបានទាំង ៧នាក់នេះ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការ ទៅតាមផ្លូវច្បាប់ ចំណែកឯបក្ខពួកកំពុង តែរត់គេចខ្លួននោះនគរបាល និងខិតខំធ្វើការស្រាវជ្រាវ ឃាត់ខ្លួនឲ្យទាល់តែបាន។
ជាមួយគ្នានោះដែរ លោកបានអំពាវនាវ តាមរយះសារព័ត៌មាន សូមឲ្យអណាព្យាបាល ទាំងអស់ត្រូវជួយពិនិត្យ កូនចៅរបស់ខ្លួនផងដែរ ជាពិសេសនោះតាមដាន នៅក្នុងកាបូបរៀន របស់ពួកគេក្រែងលោ គេដាក់នៅសម្ភារៈ ជាកាំបិតឬដំបងមក ធ្វើសកម្មភាពដូច ក្រុមទាំង ៧នាក់ខាងលើនេះ ព្រោះថាមានតែ អាណាព្យាបាលនោះទេ ដែលអាចជួយ មើលនិងពិនិត្យបាន ពីព្រោះបើយើងរង់ចាំឲ្យ លោកគ្រូអ្នកគ្រូពិនិត្យនោះ គឺមិនអាចសព្វ ជ្រុងជ្រោយនោះទេ ដូច្នេះអណាព្យាបាល ទាំងអស់ត្រូវតែ ចូលរួមទាំងអស់ គ្នាដើម្បីអនាគត កូនជំនាន់ក្រោយ៕