ប្រពន្ធ ឆបោក​លុយ​ថៅកែ​បុរី​ពិភពថ្មី​ឲ្យ​ប្ដី​លេង ល្បែង​

22-February-2016 | ដោយ មែន កំសត់




​ភ្នំពេញ​៖ ស្ត្រី​ម្នាក់ អតីត​ប្រធាន​គណនេយ្យ​នៅ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​គ្រុប និង​ប្តី នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រូវបាន​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូនទៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ឆបោក​ប្រា​ក់ជាង ៣៧​ម៉ឺន ដុល្លា​អាមេរិក​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក​ព្រះរាជអាជ្ញារង តុ​ប ឈុន​ឡុង​។​

​ជនសង្ស័យ​មានឈ្មោះ ផាត ចរិយា អាយុ ៣៨​ឆ្នាំ អតីត​ប្រធាន​គណនេយ្យ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​គ្រុប និង ប្តី​ឈ្មោះ ហ៊ កុសល អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៣​បេ ផ្លូវ​លេខ​៦០ ភូមិ​មានជ័យ សង្កាត់​មានជ័យ ខណ្ឌមានជ័យ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​ពាក្យបណ្ដឹង​របស់លោក​មេ​ធា​វី​ឈ្មោះ ប៉ិ វណ្ណៈ តំណាង​ស្របច្បាប់​របស់ ក្រុមហ៊ុន​ពិភពថ្មី ចោទប្រកាន់​ពីបទ​ឆបោក​ប្រា​ក់ជាង ៣៧​ម៉ឺន​ដុល្លា​អាមេរិក ។​
​ស្ត្រី​ឈ្មោះ ផាត ចរិយា បាន​សារភាពថា លុយ​ទាំងនេះ ខ្លួន​បាន​យក​ឲ្យ​ប្តី​លេងល្បែង​ចាញ់​អស់​៕

ចំនួនអ្នកទស្សនា

    20519947

  • ថ្ងៃនេះ12461
  • ម្សិលមិញ15191
  • សប្តាហ៍នេះ55611
  • ខែនេះ77491
  • ឆ្នាំនេះ77491
  • សរុប20519947