កម្មករសំណង់​ខឹង​មិន​ឲ្យ​ផឹកស្រា ដុត​ម៉ូតូ​សន្តិសុខ​

22-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្រុមកម្មករ​សំណង់​នៅ​បូរី Mekong Royal ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ បាន​ផ្ទុះ​ហិង្សា​រហូត​ទៅដល់​ការដុត​បំផ្លាញ​ម៉ូតូ ចំនួន​២​គ្រឿង​របស់ ក្រុម​សន្តិសុខ ដោយសារតែ​ខឹង​ក្រុម​សន្តិសុខ ទៅ​ហាម​កុំ​ឲ្យ​ពួកគេ ផឹកស្រា​នៅ​រសៀល ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​
​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ប្រាប់​ឲ្យ​ដឹង ថា ខណៈ​ឃើញ​ក្រុមកម្មករ​កំពុងតែ​ផឹកស្រា ក្រុម​សន្តិសុខ ក៏​ទៅប្រាប់​កុំ​ឲ្យ​ផឹក​ស្រាប់តែ​ភាគី​ទាំង​២ បានកើត​ជម្លោះ រហូត​ប្រើ អំពើហិង្សា ហើយ​នាំ​ឲ្យ​ក្រុមកម្មករ​នាំគ្នា ផ្ទុះ​ការតវ៉ា​កាន់តែខ្លាំង​ឈានទៅដល់ ការដុត​ម៉ូតូ​ចំនួន​២​គ្រឿង របស់​ក្រុម​សន្តិសុខ​ទៀតផង​។​
​មន្ត្រី​អាវុធហត្ថ​បាន​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​នេះ មាន​ក្រុមកម្មករ ប្រមាណ​១០០​នាក់ បាន​ចេញមក​តវ៉ា ដោយ​ទាមទារ​ចំនួន​២​ចំណុច រួមមាន​ទី​១ ទាមទារ​ឲ្យ​ក្រុមហ៊ុន នាំយក​សន្តិសុខ ដែល​ប្រើ​ហិង្សា​លើក​ម្មករ​០៣​នាក់ មក​ទទួលខុសត្រូវ និង​ទី​២ ទាមទារ​សុំ​ផឹកស្រា នៅ​រោងស្នាក់នៅ​ពេល​ចប់​ម៉ោង​ធ្វើការ​។​
​ក្រោយ​មានការ​ហេតុការណ៍​នេះ កើតឡើង​ម្ចាស់​បូរី និង​តំណាង​កម្មករ បាន​ជួប​ដោះស្រាយ​គ្នា​ភ្លាមៗ រហូត​ក្រុមកម្មករ ទាំងអស់ បាន​រំសាយ​ទៅវិញ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕

ចំនួនអ្នកទស្សនា

    20519167

  • ថ្ងៃនេះ11681
  • ម្សិលមិញ15191
  • សប្តាហ៍នេះ54831
  • ខែនេះ76711
  • ឆ្នាំនេះ76711
  • សរុប20519167