នគរបាល​ចរាចរណ៍​សរុប​ករណី​គ្រោះថ្នាក់​និង​បទល្មើស​នៅ​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០១៦

22-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១២​លើក ក្នុងនោះ​យប់​៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ រងរបួស​ធ្ងន់​១៥​នាក់ និង​របួសស្រាល​៤​នាក់​។​
​នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៤​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៤​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង រថយន្ត​ធុន​ធំ​១​គ្រឿង និង​យាន​ផ្សេងៗ​៣​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​គ្រោះថ្នាក់​៤​លើក​, បត់​គ្រោះថ្នាក់​២​លើក​, បើកបរ​ងងុយដេក​១​លើក និង​កត្តា​យានយន្ត​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៧​នាក់ (​យប់​៧​នាក់​) ។​
​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ជា​លទ្ធផល​ត្រួតពិនិត្យ​អនុវត្តន៍ ច្បាប់​ចរាចរណ៍​ផ្លូវគោក​រកឃើញថា យានយន្ត​ដែល​ល្មើស សរុប​ទូទាំងប្រទេស​មាន ចំនួន ៧៣១២​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​៣៥៥០​គ្រឿង ពិន័យ​សរុប​៣៧៦២​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​១៨៨០​នាក់​៕

ចំនួនអ្នកទស្សនា

    20520777

  • ថ្ងៃនេះ13291
  • ម្សិលមិញ15191
  • សប្តាហ៍នេះ56441
  • ខែនេះ78321
  • ឆ្នាំនេះ78321
  • សរុប20520777