មាន​វិបត្តិ​​ ឈ្លោះ​ជាមួយ​ក្រុម គ្រួសារ បង្ខំចិត្ត​ចងក សម្លាប់ខ្លួន​

24-February-2016 | ដោយ មែន កំសត់



​ខេត្តសៀមរាប​៖ យុវតី​វ័យក្មេង ម្នាក់​អាចមាន​វិបត្តិ​អ្វី​ធំធេង​មិន​ព្រម​ទម្លាយ​ចេញ​អោយ​ស្រាកស្រាន្ត​ក្នុង​ចិត្ត ឬ​អាចជា បញ្ហា​ជាមួយ​ក្រុមគ្រួសារ បានសម្រេច​ចងក សម្លាប់ខ្លួន​ទាំង​នៅ​ក្មេងខ្ចី គួរអោយ​សោកស្តាយ​ពន់ពេក​។​
​ហេតុ​ការ​ដ៏​សែន​អាក្រក់​មួយ​នេះ​ប​សន​កើតឡើង​នៅវេលា​ម៉ោង ០៥និង០០​នាទី​ទៀបភ្លឺ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​មន្ត្រី​សមត្ថកិច្ច​​​កងកំលាំង អាវុធហត្ថ ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថាៈ នារី​ដែល ចងក​ធ្វើអត្តឃាត ឈ្មោះ ឆៃ លក្ខណា អាយុ​១៧​ឆ្នាំ មុខរបរ​អ្នក រៀប​បន្ទប់​នៅ​ប៊ូ​ទិច មាន​ទីលំនៅ​កន្លែង កើតហេតុ​ខាងលើ​។​

​មន្ត្រី​អាវុធហត្ថ​បន្ថែមថាៈ ក្មេងស្រី​រងគ្រោះ ធ្វើអត្តឃាត​ដោយ ចងក​និង​ក្រមា​ជាប់ និង​ធ្នឹម​ផ្ទះ​កំពស់​១.៩៤​ម៉ែត្រ​។ មូលហេតុ មាន​បញ្ហា​ជាមួយ​គ្រួសារ​។ ក្រោយពី​ពិនិត្យ សាកសព សមត្ថកិច្ច បញ្ជាក់ថា ស្ត្រី​រងគ្រោះ បាន​ចងក សម្លាប់ខ្លួន ប្រាកដ​មែន មិន​ពាក់​ព័​ន្ទ រឿង​ឃាតកម្ម​នោះឡើយ​។ សាកសព​ត្រូវបាន ប្រគល់​ឲ្យ ក្រុមគ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20520667

  • ថ្ងៃនេះ13181
  • ម្សិលមិញ15191
  • សប្តាហ៍នេះ56331
  • ខែនេះ78211
  • ឆ្នាំនេះ78211
  • សរុប20520667