ភ្នំពេញ៖ អគ្គីភ័យមួយ បានឆាបឆេះលំនៅដ្ឋាននរបស់ប្រជាពលរដ្ឋសង់ពីថ្ម ប្រក់ស័ង្កសី ទំហំប្រមាណ៦ម៉ែត្រគុណនឹង៧ម៉ែត្រអស់ចំនួន ៣ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។
ក្នុងហេតុការណ៍នេះ បានបាត់ខ្លួនមនុស្សពីរនាក់ គឺម្ចាស់ផ្ចះដែលចុងភៅម្នាក់ និងក្មេងស្រីម្នាក់ត្រូវជាប់គាំង បណ្តាលឲ្យរងរបួសមុនការចូលរំដោះចេញពីក្នុងផ្ចះ ។
លំនៅដ្ឋានដែលរងការខូចខាតមាន៣ល្វែង ដែលនៅជាប់គ្នា មានដូចជា ផ្ទះជាងជួសជុលម៉ូតូ និងផ្ទះលក់អេតចាយផងដែរ ។
សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ទឹក ហើយនៅវេលាម៉ោង១រំលងអធ្រាត្រ អគ្គិភ័យនោះបានរលត់ទៅវិញទាំងស្រុង ។
សមត្ថកិច្ចនៅមិនទាន់ពីមូលហេតុបណ្តាលឲ្យអគ្គីភ័យខាងលើនេះកើតឡើងនៅឡើយទេ ៕