សម្តេច​តេ​ជោ ៖« បើ​មាន​ជន​ព្រហើន​បន្ត​កាប់​ឈើ បាញ់​រ៉ុក្កែត ពីលើ​ឧ​ទ្ធ​ម្ភា​ក្រ​ចក្រ​តែម្ដងទៅ​»

25-February-2016 | ដោយ មែន កំសត់


 ​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ព្រមាន​ធ្ងន់ៗ​ថា ប្រសិន​មាន​ជន​ព្រហើន និង​រញ៉េរញ៉ៃ​ហើយ​បន្ត​កាប់​ឈើ​ខុសច្បាប់​នោះ​សម្តេច​បញ្ជា​ទៅកាន់​នាយ​ឧ ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ  អោយប្រើ​ឧ​ទ្ធ​ម្ភា​ក្រ​ចក្រ​បាញ់​គ្រាប់​រ៉ុក្កែត​ពីលើ​អាកាស​កំទេចចោល​តែម្តង ។



 សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​ពិធី​បើក​សន្និបាត និង​សម្ភោ​ធ​អាគារ មរតក​តេ​ជោ​នៃ​ក្រសួងបរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់ថា "​យើង​ទទួល​នូវ​ការឈឺចាប់​ណាស់​នៅពេលដែល​គេ​ស្រែក ជាពិសេស​ពាក់ព័ន្ធ​និង​ការកាប់បំផ្លាញ​ព្រៃឈើ ។​ប៉ុន្តែ​យើង​ទទួលស្គាល់​អាកា​ប់​ព្រៃឈើ​បំផ្លាញ​នេះ ត្រូវតែមាន​ទោសទណ្ឌ ត្រូវតែ​បង្ក្រាប​ហើយ ខ្ញុំ​ឲ្យ​ឧ​ទ្ធ​ម្ភា​ក្រ​ចក្រ​ពីរ​គ្រឿង តែ​សៅ សុខា ដូចជា​មិនទាន់​បាញ់​មួយ​គ្រាប់​ផង​ទេ​"​។​

​សម្តេច​មានប្រសាសន៍​ប ញ្ជា​ក់​បន្ថែមទៀតថា "​ខ្ញុំ​ឲ្យ​បាញ់ បើ​ថា​វា​ព្រហើន រ៉ុក្កែត​ដាក់​ពីលើ គ្មាន​រញ៉េរញ៉ៃ​ទេ ប៉ុន្តែ​បញ្ហា​យើង​ដាក់​ជា​សំណួរ​ហេតុ​អី​បានជា​ខ្ញុំ​និយាយ​អំពី​រឿង​ឈើ បើ​មិន​កាប់​អា​ព្រៃ​ល្អិតល្អោច​នេះ​ទេ ធ្វើ​ម្តេច​ដាំ​កៅស៊ូ​កើត ដល់ពេល​យើង​កាប់​នេះហើយ​ដល់ពេល​វេលា​ដែល​គេ​ឃោសនា​វ៉ៃ​ប្រហារ ប៉ុន្តែ​ខ្ញុំ​សុំ​សួរ ! ឧទាហរណ៍ នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ឲ្យ​មាន​ដូងប្រេង និង​កៅស៊ូ​ពេញ​ដី ពី​ដើម​ដី​នៅ​ម៉ាឡេស៊ី មានព្រៃ​អត់​? ច្បាស់​ជាមាន​ហើយ នៅ​ថៃ នៅ​ឥណ្ឌូនេស៊ី នៅ​ស្អី​គ្រប់​តែ​ប្រទេស​ហ្នឹង រឿងរ៉ាវ​វា​អីចឹង​"​។​

​សម្តេច​តេ​ជោ ក៏បាន​សង្កត់ធ្ងន់​ទៀតថា "​ប៉ុន្តែ​ខ្ញុំ​មិន​ឯកភាព​ទេ កាប់បំផ្លាញ​ព្រៃឈើ ហើយ​ឥឡូវ​ថ្មីៗ​ទូរទស្សន៍​បញ្ចាំង​ព្រឹក​មិញ នៅឯណា​នោះ កាប់​អស់​រាប់សិប រាប់រយ​ហិកតា កាប់​បំពាន កាប់​ទន្ទ្រាន​យក​ដី កាប់​ហើយ​ដុត​ឈើ​ចោល​យក​ដី​"៕

ចំនួនអ្នកទស្សនា

    20521197

  • ថ្ងៃនេះ13711
  • ម្សិលមិញ15191
  • សប្តាហ៍នេះ56861
  • ខែនេះ78741
  • ឆ្នាំនេះ78741
  • សរុប20521197