ត្បូងឃ្មុំ៖គ្រោះថ្នាក់ចរាចរណ៍រថយន្ត ម៉ាកហ៊ីយ៉ានដាយ ៥ ភ្លៅដឹកដំឡូងមីស្ងួតចូលដេកក្នុងជ្រោះតែម្នាក់ឯង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ជាង ៤ទៀបភ្លឺ ថ្ងៃទី ២៥ កុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិមាត់ឃ្មួង ឃុំ ជីរោទិ៍ ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
តាមប្រភពពីសមត្តកិច្ចនៅកន្លែងកើតហេតុ បានឲដឹងថា នៅវេលាម៉ោងខាងលើ មានរថយន្តម៉ាកហ៊ីយ៉ានដាយ ៥ភ្លៅដឹកដំឡូងម៉ីស្ងួត ១គ្រឿងពណ៌ច្រែះលាយត្រេអ៊ី គ្មានស្លាកលេខបើកបរដោយឈ្មោះ សាន វុទ្ធី ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅក្នុងភូមិ ជិកុច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បាន បើកពីលិចទៅកើត មកដល់កន្លែងកើតហេតុខាងលើ ក៏ ជ្រុលចង្កូតហួសចូលទៅក្នុងជ្រោះក្រឡាប់ដេកស្ងៀមតែម្ដង តែមិនបណ្ដាលឲអ្នកណាស្លាប់ ឬក៏ រងរបួសនោះឡើយ ៕
បច្ចុប្បន្នដំឡូងមីក្នុងរថយន្តកំពង់តែសាងដាក់ រថយន្តផ្សេងមួយទៀត រីឯរថយន្តដែលក្រឡាប់នោះ នៅដេកផ្ងារជើងកន្លែងកើតហេតុដដែល ៕
ដោយហ៊ាងអ៊ាមហ៊ុយ