បុរស​ម្នាក់​ពង្វក់​ស្រា​ប្ដី ប្រពន្ធ​ឲ្យ​ស្រវឹង រួច​រំលោភ​ប្រពន្ធ​

27-February-2016 | ដោយ មែន កំសត់



​កំពង់ចាម ៖  បុរស ស្ត្រី ២​នាក់ ដែលមាន​ប្រពន្ធ និង​ប្តី​រៀងៗ​ខ្លួន​ហើយ បាន​លួចលាក់​រួមរ័ក​ជាមួយគ្នា រហូត​បានសម្រេច ហើយ​ត្រូវ​បែកការណ៍​ដោយ បុរស​ជា​ប្តី​របស់​ស្ត្រី​នោះ​ដឹង បាន​ប្តឹង​សមត្ថកិច្ច ចាប់ខ្លួន​ជនសង្ស័យ ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ទាំង​ពាក់​កណ្តាលអធ្រាត្រ ថ្ងៃទី ២៤ កុម្ភៈ ២០១៦ នៅ​ភូមិ​ទី​៤ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​
 តាម​ការបំភ្លឺ​របស់​នា​រី​រងគ្រោះ​ឈ្មោះ ប៊ុត សុខឃ​ន មាន​អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​វេ​លាម៉ោង ១៩និង០០នាទី ថ្ងៃទី​២៣ កុម្ភៈ ២០១៦ ប្តី​របស់​នាង​ឈ្មោះ ឈា ឈាន បានធ្វើ​សត្វ​ខ្វែក ក្លែមស្រា ហើយ​បាន​ហៅ​មិត្តភក្តិ​នៅក្បែរ​ខាង​៤​នាក់ មក​ផឹកស៊ី​ជាមួយ អស់​ស្រា​ចំនួន​២​លី​ត​។​

​  ពេលនោះ​អ្នកជិតខាង​២​នាក់ បាន​ត្រឡប់ទៅផ្ទះ​វិញ នៅសល់​ឈ្មោះ នួន នី និង​ឈ្មោះ សុ​ត នៅ​ផឹក​បន្ត​។ បាន​បន្តិច ពួកខ្លួន​ក៏​បបួលគ្នា​ទៅ​មើល​អន្ទាក់​សត្វ​ដែល​ដាក់​នៅ​មាត់បឹង​។​

​ បន្ទាប់មក​អ្នក​ទាំង​៤​ក៏​ព្រមព្រៀងគ្នា​នៅ​បឹង​ដោយ​នាង សុខឃ​ន ជា​អ្នកបើក​ម៉ូតូឌុប​ប្តី របស់​នាង​ឈ្មោះ ឈា ឈាន ឯ​ឈ្មោះ នួន នី និង​ឈ្មោះ​សុ​ត ដើរ​តាម​ក្រោយ​។​ ពេល​នាង​សុខ ឃ​ន ជិះ​ម៉ូតូ​បាន​ប្រហែល​៧០​ម៉ែត្រ ប្តី​របស់​នាង​ឈ្មោះ ឈា ឈាន បាន​ចុះ​ពីលើ​ម៉ូតូ ដេក​នៅលើ​ស្មៅ​ដោយ​ស្រវឹង​ខ្លាំងពេក​។​

​  នៅពេលនោះ​ឈ្មោះ សុ​ត បាន​ដើរ​មកដល់​ក៏​គ្រា​ប្តី​នាង​ទៅ​ដេក​នៅ​រោង​ចាំ​ស្រូវ​ក្បែរ​នោះ ឯ​ឈ្មោះ នួន នី មកដល់​ក៏​ឡើង​ជិះ​ម៉ូតូ​ពីក្រោយ​នាង សុខ ឃ​ន ទៅ​មើល​អន្ទាក់​។​ពេល​ជិះ​ជិត​ដល់​កន្លែង​ដាក់​អន្ទាក់​អ្នក​ទាំងពីរ​ក៏​ឈប់ ម៉ូតូ​ទុក​នៅ​ភ្លឺស្រែ ហើយ​ដើរទៅ​អង្គុយ​នៅ​ពំនូកចម្បើង​។ ពេល​អង្គុយ​បាន​បន្តិច ឈ្មោះ នួន នី បាន​និយាយថា​គាត់​ស្រឡាញ់​នាង ហើយ​ចាប់​អោបថើប និង​បាន​រួមរ័ក​ជាមួយគ្នា​រហូត​បានសម្រេច​។​

​ បន្ទាប់មក​អ្នក​ទាំង​២​បាននាំគ្នា​ទៅ​មើល​អន្ទាក់​សត្វ​បាន​សត្វ​៣​ក្បាល​ក៏ យកមក​ជិះ​ម៉ូតូ ត្រឡប់មក​រោង​ចាំ​ស្រូវ ឃើញ​ប្តី (​ឈា ឈាន​) ដេក​នៅ​ទីនោះ នាង សុខ ឃ​ន ក៏​ចុះមក​ដេក​ជាមួយ​ប្តី ឯ​ឈ្មោះ នួន នី ជិះ​ម៉ូតូ​ទៅផ្ទះ​របស់គាត់​វិញ​។​
​ ​នាង សុខ ឃ​ន​បន្តថា ពេល​ឈ្មោះ នី ទៅ​បាត់ ប្តី​របស់​នាង​បាន​សួរ នាង​ថា ទៅ​មើល​អន្ទាក់​អី​យូរ​ម្ល៉េះ អា​នី​ធ្វើ​អី​ឯង​ទេ​? នាង សុខ ឃ​ន ប្រាប់​ប្តី​ថា គ្មាន​ធ្វើ​អី​ទេ តែ​ប្តី​នាង​មិន​ជឿ​ក៏​លូកដៃ​ស្ទាប់​ប្រដាប់ភេទ​នាង​ប៉ះ​ទឹកកាម​នាង​ក៏ ឆ្លើយថា ឈ្មោះ នួន នី​ចាប់រំលោភ​នាង​។​

​ បន្ទាប់មក​ប្តី​របស់​នាង​បាន​នាំ​នាង​ទៅប្តឹង​ប៉ូលីស​ឲ្យ​ចាប់​ឈ្មោះ​នួន នី ពីបទ​រំលោភ​សេពសន្ថវៈ​។ តាម​ចម្លើយ​របស់​ជនជាប់ចោទ នួន នី អាយុ​៣៧​ឆ្នាំ បាន​ឲ្យ​ដឹងថា ពេលទៅដល់​ពំនូកចំបើង​ខ្លួន​និង​ឈ្មោះ សុខ ឃ​ន បាន​អង្គុយ និយាយ​គ្នា​លេង​រួចហើយ​ខ្លួន​ក៏​សុំ​រួមរ័ក្សជាមួយ​នាង ហើយក៏​ចាប់​អោបថើប និង​រួមរ័ក្ស​រហូត​បានសម្រេច​ក៏​នាំគ្នា​ទៅ​ដោះ​អន្ទាក់​សត្វ​បាន​សត្វ​ស្លាប ៣​ក្បាល រួចហើយ​អ្នក​ទាំង​២ ក៏​ជិះ​ម៉ូតូ​មកដល់​រោង​ចាំ​ស្រូវ​ឃើញ​ឈ្មោះ ឈា ឈាន ជា​ប្តី​របស់​នាង​សុខ ឃ​ន ដេក​នៅ​ទីនោះ​ក៏​ដាក់​នាង​មក​ឲ្យ​នៅ​ជាមួយ​ប្តី​ហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​មក ផ្ទះ​។

លុះ​យូរ​បន្តិច​ស្រាប់តែ​ឃើញ អ្នក​ទាំង​២​ប្តឹង​ប៉ូលីសប៉ុស្តិ៍​ឲ្យ​មក​ចាប់ខ្លួន​ នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តកំពង់ចាម​បាន​បញ្ជូន សំណុំរឿង​និង​ជនជាប់ចោទ​ឈ្មោះ នួន នី ទៅ​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕


ចំនួនអ្នកទស្សនា

    20523067

  • ថ្ងៃនេះ15581
  • ម្សិលមិញ15191
  • សប្តាហ៍នេះ58731
  • ខែនេះ80611
  • ឆ្នាំនេះ80611
  • សរុប20523067